​លោក Mikel Arteta ​ថា​នឹង​ពង្រឹង​សមត្ថភាព​ឱ្យ​ខ្លាំង​ឡើង​បន្ថែម​ទៀត ដើម្បី​ដឹក​នាំ​ក្រុម​កាំភ្លើង​ធំ Arsenal ​ឱ្យ​បាន​ល្អ​ឡើង​វិញ។

Mikel Arteta
Mikel Arteta

​Arsenal ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Europa League ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​រដូវ​កាល​ក្រោយ​នឹង​មិន​មាន​ឱកាស​លេង​ពាន​រង្វាន់​អឺរ៉ុប​នោះ​ទេ ព្រោះ​ពេល​នេះ​ពួកគេ​នៅ​លេខ​៩​ក្នុង​តារាង Premier League ​ហើយ​ដាច់​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម Top5 ​ទៅ​ហើយ។ ​ប្រសិន​បើ​មិន​មាន​ឱកាស​លេង​ពាន​អឺរ៉ុប​មែន ​នោះ​វា​នឹង​ក្លាយ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​របស់​ក្រុម Arsenal ​ហើយ ដែល​គ្មាន​ឱកាស​ចេញ​លេង​ពាន​ធំ​ហ្នឹង​គេ​រដូវ​កាល​ក្រោយ ។

Mikel Arteta
Mikel Arteta

​ដោយ​ឡែក​បើ​តាម​សម្ដី​របស់​លោក Arteta ​វិញ ​បាន​និយាយ​ថា​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​សុទ្ធ​តែ​មិន​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល​។ ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​ម្នាក់ ​លោក​ក៏​មាន​សម្ពាធ​សម្រាប់​បរាជ័យ​នេះ​ដែរ។ ​លោក​មក​ដឹក​នាំ​ក្រុម​នេះ ​គឺ​ចង់​ឱ្យ​ក្រុម​រីក​ចម្រើន​ទៅ​មុខ ​និង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ម្នាក់។ ​លោក ​ថា​នឹង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ​សម្រាប់​ការ​ប្រកួត​ខាង​មុខ​ទៀត៕

Mikel Arteta
Mikel Arteta