​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ប្រកាស​តែងតាំង​លោក Mikel Arteta ​ជា​អ្នក​ចាត់ការ​ផ្លូវការ​ហើយ ​កាល​ពី​យប់មិញ​នេះ ​ដើម្បី​ដឹក​នាំ​ក្រុម​ប្រកួត​នៅ​ពេល​ខាង​មុខ។វត្តមាន​របស់​អ្នក​ចាត់ការ​ថ្មី ​ដែល​ធ្លាប់​ជា​អតីត​កីឡាករ​ក្រុម Arsenal ​ស្រាប់​នោះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ពេញចិត្ត ​ហើយ​ចង់​ឃើញ​ពី​ទម្រង់​លេង​និង​ចិត្តសាស្ត្រ​ដឹក​នាំ​ក្រុម​របស់​គេ​ខ្លាំង​ណាស់។ ​

photo of Mikel Arteta
លោក Mikel Arteta អ្នក​ចាត់ការ​ផ្លូវការ​ថ្មី Arsenal

សាមី​ខ្លួន ​ក្នុង​សន្នីសីទកាសែត​បាន​បញ្ជាក់​ដែរ​ថា​ការ​ដែល​បាន​មក​ដឹក​នាំ​ក្រុម Arsenal ​ជា​មោទនភាព​មួយ​សម្រាប់​លោក។ ​មួយ​វិញ​ទៀត ​នេះ​ជា​ជំហាន​ដំបូង​ក្នុង​អាជីព ​ដូច្នេះ Arteta ​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ។

photo of Mikel Arteta
លោក Mikel Arteta

អ្នក​ចាត់ការ​វ័យ​ក្មេង​នេះ ​បាន​បញ្ជាក់​ទៀត​ថា​អ្វី​ដែល​លោក​នឹង​ធ្វើ​មុន​គេ គឺ​លើក​ទឹក​ចិត្ត​ក្រុម​កីឡាករ​ទាំង​អស់ ​ឱ្យ​ប្រឹងប្រែង​លេង​អស់​ពី​សមត្ថភាព។ ​កីឡាករ​ដែល​មិន​ប្រឹងប្រែង​១០០%​ទេ ​នោះ​នឹង​អស់​ឱកាស​បាន​ចូល​លេង​ឱ្យ​ក្រុម Arsenal ​ទៀត​ហើយ។ សូម​បញ្ជាក់​ថា​នៅ​ល្ងាច​ម៉ោង​៧:៣០​នាទី​នេះ ​ក្រុម Arsenal នឹង​ត្រូវ​ប៉ះ​ក្រុម Everton ​ហើយ ដែល​ជា​ប្រកួត​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី៕

Mikel Arteta
Mikel Arteta