Marco Asensio តារាឆ្នើមវ័យក្មេងក្រុម Real Madrid បានបញ្ជាក់ថា រូបគេនឹងពិចារណារឿងអនាគតរបស់គេរយៈពេលវែង នៅពេលចប់ World Cup 2018 បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ក្លឹប Liverpool ចង់ចំណាយលុយធំទិញយកនៅរដូវក្ដៅនេះ។

photo of Marco Asensio
Marco Asensio of Real Madrid

ពិតណាស់ បើតាមសារព៍ត៌មាន Mundo Deportivo របស់អេស្ប៉ាញកាលពីសប្តាហ៍មុនបានចុះផ្សាយថាក្រុមហង្សក្រហម Liverpool កំពុងតែត្រៀមលុយ 158លានផោន។ ដើម្បីទិញខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មកពង្រឹងខ្សែប្រយុទ្ធបន្ថែមទៀតជាពិសេស យកមកជំនួសដំណែងរបស់ខ្សែប្រយុទ្ធសញ្ចាតិប្រេសីុល Philippe Coutinho ដែលបានចូលរួមជាមួយក្រុម Barcelona កាលពីខែមករាក្នុងតម្លៃខ្លួន 142លានផោន។ ខណៈដែលខ្សែប្រយុទ្ធសញ្ចាតិបារាំង Nabil Fekir ដែលលេងនៅ Lyon ពួកគេនឹងទិញក្នុងខែនេះអោយបានក្នុងតម្លៃ 50លានផោន។

ក្រោយពេលលិចឬព៍ត៌មានមួយនេះ ​ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid រូបនេះក៏បានបកស្រាយថា៖ «ចាំ World Cup ចប់សិនចាំពួកយើងគិតគូរទៀត។ អារម្មណ៍របស់ខ្ញុំមិនផ្ដោតអ្វីក្រៅពីជម្រើសជាតិរបស់ខ្ញុំទេ។ អ្នកទាំងអស់គ្នានឹងដឹងអ្វីទាំងអស់រឿងអនាគតរបស់ខ្ញុំពេលព្រឹត្តការណ៏ World Cup»

ប្រភពពី៖ liverpoolecho