តារាបាល់ទាត់របស់ Real Madrid កីឡាករ Marco Asensio អាចនឹងធ្វើដំណើរទៅកាន់ក្លឹប Manchester United ក្នុងពេលឆាប់ៗនេះ ។ កីឡាករសញ្ចាតិអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួនចំនួន 9 ដងក្នុងក្របខ័ណ្ឌ La Liga ក្រោមការដឹកនាំរបស់លោក Zinedine Zidane នៅរដូវកាលនេះ។ ជាការពិតណាស់កីឡាករ Asensio ពិតជាអស់សង្ឃឹមក្នុងកាដឹកនាំរបស់លោក Zidane នៅឋពហុកីឡដ្ឋាន Bernabeu ។

photo of Marco Asensio
Marco Asensio of Real Madrid

ហើយយោងទៅតាមសារព័ត៌មាន Diario Gol របស់អេស្ប៉ាញ បានអោយដឹងថា កីឡាករវ័យ 21 ឆ្នាំរូបនេះ បានគំរាមចាកចេញពី Real ក្នុងរដូវក្តៅនេះ ប្រសិនបើគាត់មិនបានលេងគ្រប់គ្រាន់ជាមួយក្លឹប ។

ខ្សែប្រយុទ្ធរូបនេះបានប្រាប់ប្រធានក្លឹប Real Madrid លោក Florentino Perez ថាគាត់នឹងធ្វើកិច្ចពិភាក្សាជាមួយក្លឹបយក្សអេស្ប៉ាញនៅរដូវក្តៅនេះ សម្រាប់អនាគតរបស់គាត់។ ហើយសារព័ត៌មាន Diario Gol បានបញ្ចាក់ថា Asensio នឹងមិនស្ទាក់ស្ទើរ ក្នុងការបោះបង់ Real សម្រាប់ការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ឬ Ligue 1 ឡើយ។

photo of Marco Asensio
Marco Asensio of Real Madrid

ប្រភពពី៖ dailystar