photo of Marco Asensio
Marco Asensio of Real Madrid

កីឡាករ Marco Asensio បាននិយាយប្រាប់ Manchester United និង Chelsea ថា ខ្លួនមិនចាកចេញពី Real Madrid ឡើយទោះបីជាមិនសូវជាមានអវត្តមាននៅលើទីលានក៏ដោយ ។

ការពិតណាស់ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន ដែរក្លឹបធំៗ នៅទ្វីបអឺរ៉ុបចង់បានរូបគេ ជាពិសេស Chelsea និង Manchester United នៅរដូវក្ដៅនេះ ។

ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំតែងតែព្យាយាមនូវអ្វីដែលខ្ញុំមានអោយ Real Madrid ។ អ្វីៗបានផ្លាស់ប្តូរ នៅពេលដែលខ្ញុំបានផ្ទេរមកកាន់ក្លឹប ដែលធំជាងគេនៅលើពិភពលោក និងមានអ្នកគាំទ្ររាប់លាននាក់។ ខ្ញុំមក Real Madrid ដើម្បីស្នាក់នៅទីនេះ និងស៊ុតបញ្ចូលទី»៕

ប្រភពពី៖ goal