​ខ្សែ​ប្រយុទ្ធ​ Marco Asensio ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Real Mallorca ​ក្នុង​លទ្ធផល ​៦-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​។

Marco Asensio
Marco Asensio

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អធិរាជ​ស​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ​ពួកគេ​រក​គ្រាប់​បាល់​បាន​ជា​បន្ដ​បន្ទាប់។ ដោយ​ក្នុង​នោះ Asensio ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង Benzema ​២​គ្រាប់ ​និង​ Isco ​ក៏​រក​បាន​១​គ្រាប់​ជួយ​ក្រុម​ផង​ដែរ។ ក្រុម​ដឹក​នាំ​ដោយ​លោក Carlo Ancelotti ​ចាប់​ផ្ដើម​ធ្វើ​បាន​ល្អ​ខ្លាំង​ឡើង​ហើយ​នា​ដើម​រដូវ​កាល​នេះ ​ដោយ​ពួកគេ​មិន​ទាន់​ស្គាល់​ចាញ់​នោះ​ទេ។

​ឆ្លង​កាត់​ការ​ប្រកួត​៦​ប្រកួត​មក​នេះ ​ក្រុម Real Madrid ​រក​បាន​១៦​ពិន្ទុ ​ដោយ​ឈ្នះ​៥​ប្រកួត​និង​ស្មើ​១​ប្រកួត។ ៦​ប្រកួត​នោះ​ដែរ ​ពួកគេ​រក​គ្រាប់​បាល់​បាន​សរុប​ដល់​ទៅ​២១​គ្រាប់​ឯ​ណោះ​៕