photo of Ole Gunnar Solskjaer
គ្រូបង្វឹក Man Utd លោក Ole Gunnar Solskjaer

បើយោងតាមសេចក្តីថ្លែង​ការណ៍​មួយរបស់ក្លឹប Man Utd ថា គ្រូបង្វឹកលោក Ole Gunnar Solskjaer បាន​ជ្រើស​រើស​កីឡាករ​ជើងចាស់ Ashely Young ឲ្យធ្វើ​ជា​ប្រធាន​ក្រុមសម្រាប់​រដូវកាល​ខាងមុខ​ ។

Ole Gunnar Solskjaer និង​ Ashley Young
គ្រូបង្វឹក Ole Gunnar Solskjaer និង កីឡាករ​ជើងចាស់ Ashley Young

បើទោះបីជាអ្នកចាំទី David de Gea បានពាក់ប្រឡង់​ដៃ​ជា​ប្រធានក្រុម អំឡុង​ពេល​ក្រុម​ Man Utd យក​ឈ្នះ​ក្រុម AC Milan ដោយ​ការ​ទាត់​បាល់ប៉េណាលទី​កាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែ​តួនាទីពិតប្រាកដធ្លាក់​លើ​ Young នៅរដូវកាល​ឆ្នាំ​២០១៩និង​២០២០ នេះ។

លោក Solskjaer បាន​និយាយថា “​នៅលើ​ទីលាន​ Young ត្រូវ​តែ​ពាក់ប្រឡង់​ដៃតំណាងប្រធាន​ក្រុម។ នៅពេលចាប់ផ្តើម គាត់ត្រូវ​តែជា​ប្រធានក្រុម”។

photo of Ashley Young
កីឡាករ​ជើងចាស់ Ashley Young

Young បានចូលរួម​ជាមួយ Man Utd ​តាំងពីឆ្នាំ​២០១១ ហើយ​ធ្លាប់​បង្ហាញមុខ​២៤៣​លើក​ ដោយរកបាន​១៨​គ្រាប់​និង​បង្កើត​ឱកាស​៤២លើក​។ Young គឺជា​កីឡាករ​ជើង​ចាស់​ក្នុង​ក្រុម ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​ចំអក​ដាក់​នៅពេល​កីឡាករ​រូបនេះ​ត្រូវ​បាន​ប្តូរ​ចូល​ក្នុង​ឋានៈ​ជា​កីឡាករ​បម្រុង​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លឹប Inter Milan សម្រាប់​ដំណើ​រ​ប្រកួត​កម្តៅសាច់ដុំ​មុន​រដូវកាល​របស់​ Man Utd ៕