ក្រុមបាល់ទាត់U23កូរ៉េខាងត្បូងដែលមានខ្សែប្រយុទ្ធ Son Heung-Min ដែរលេងនៅលីគកំពូលរបស់អង់គ្លេស Tottenham Hotspur នោះ។ គឺបានផ្ដួលអ៊ីរ៉ង់ ដោយលទ្ធផល 2ទល់នឹង0 រកបានដោយខ្សែប្រយុទ្ធ Hwang Ui-Jo និង Lee Seungwoo បានឡើងទៅប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូនេស៊ី។ ដោយ​នឹង​ត្រូវ​តតាំង​ទល់​នឹង អ៊ូបេគីស្ថាន នៅ​ថ្ងៃ​ទី27​ខែ​សីហា​។

U23កូរ៉េខាងត្បូង ផ្ដួល U23អ៊ីរ៉ង់ ឡើងវគ្គ8ក្រុមព្រឹត្តិការណ៍ Asian Games
U23កូរ៉េខាងត្បូង ផ្ដួល U23អ៊ីរ៉ង់ ឡើងវគ្គ8ក្រុមព្រឹត្តិការណ៍ Asian Games

Son ប្រុសមិនត្រឹមតែជាកីឡាករល្អបំផុតនៅក្នុងការប្រកួតនេះប៉ុណ្ណោះទេ គាត់ក៏ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតនៅក្នុងទ្វីបអាស៊ីនៅគ្រប់កម្រិតទាំងអស់នាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះហើយទើបគាត់ទទួលតួនាទីជាប្រធានក្រុមរបស់កូរ៉េខាងត្បូងនាពេលប្រកួតនោះ។

ប៉ុន្តែប្រសិនបើគាត់មិនអាចជួយក្រុមរបស់លោកលើកពានរង្វាន់នេះបាន នោះលោកនឹងត្រូវទៅបំពេញកាតព្វកិច្ចយោធារយៈពេល21ខែ ដោយមិនអាចលេងឱ្យក្លឹបអាជីបរបស់លោក Tottenham Hotspur ពីររដូវកាលឯណ្នោះ ច្បាប់កូរ៉េខាងត្បូងតម្រូវឱ្យបុរសទាំងអស់ដែលមានកាយសម្បទាប្រក្រតីត្រូវបំពេញកាតព្វកិច្ចយោធាដោយគ្រប់អាយុដែរបានកំណត់។ ប៉ុន្តែមានលក្ខណពីរ ប្រសិនបើលោកជួយក្រុមនេះឈ្នះពាន Asian Games ឬមេដាយណាមួយនៅអូឡាំពិក នោះពួកគេនឹងរួចផុតពីកាតព្វកិច្ចយោធា៕

ប្រភពពី៖ cartilagefreecaptain