Asian Games U23វៀតណាម ឡើងវគ្គ8 ក្រុម  ក្រោយ U23ស៊ីបារ៉ែន 1-0
Asian Games U23វៀតណាម ឡើងវគ្គ8 ក្រុម ក្រោយ U23ស៊ីបារ៉ែន 1-0

ព្រឹត្តការណ៏ Asian Games នៅប្រទេសឥណ្ឌូណេស៊ីឆ្នាំ 2018 នេះ ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមU23 បានកក់កៅអីឡើងទៅេវគ្គ 8ក្រុមចុង ក្រោយពីពួកគេបានផ្ដួលក្រុមជម្រើសជាតិ U23ស៊ីបារ៉ែន 1-0 នៅឯកីឡដ្ឋាន Patriot Candrabhaga កាលពីម្សិលមិញ។

ឱកាសដ៏ល្អបំផុតរបស់អាស៊ីខាងកើតបានកើតឡើងបន្ទាប់ពី កីឡាកររបស់ស៊ីបារ៉ែន បានកាត់ក្រហមត្រូវបញ្ដេញចេញពីទីលាននៅនាទីទី42 គឺនៅសល់កីឡាករតែ 10នាក់ប៉ុណ្នោះ។ ប៉ុន្តែជិតចប់ការប្រកួតទៅហើយគឺនៅនាទីទី 88 ខ្សែប្រយុទ្ធ Nguyen Cong Phuong ស៊ុតបំប៉ោងសំណាញ់ទីយ៉ាងនៅពីមុខអ្នកចាំទី ចប់ការប្រកួត វៀតណាមU23 យកឈ្នះ  U23ស៊ីបារ៉ែន 1-0 គឺឡើងទៅលេងវគ្គបន្ត ត្រូវប៉ះជាមួយក្រុម សិរីU23 នៅខែនេះហើយថ្ងៃទី 26​ ៕