ក្លឹប Aston Villa គ្រោងនឹងយកអតីត Arsenal លោក Thierry Henry ធ្វើជាគ្រូបង្វឹករបស់ពួកគេ ខណៈអតីតប្រធានក្រុមអង់គ្លេសនឹងតោខៀវ Chelsea លោក John Terry ពួកគេធ្វើជាជំនួយការ។

Aston Villa ចង់យក Henry ធ្វើជាគ្រូបង្វឹកខណៈ Terry ធ្វើជាជំនួយការ
Aston Villa ចង់យក Henry ធ្វើជាគ្រូបង្វឹកខណៈ Terry ធ្វើជាជំនួយការ

ពិតណាស់ John Terry តែទើមប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់ក្រោយពីទៅលេងឱ្យ​ Aston Villa បានមួយរដូវកាល។ ខណៈ Thierry Henry ប៉ុន្មានសប្តាហ៍មុនលោកក៏លាឈប់ពីជំនួយការគ្រូបង្វឹកបែលហ្ស៊ិកផងដែរ។ គេជឿជាក់អ្នកទាំងពីគឺពិតជាសំនឹងទទួលដំណែងនេះព្រោះអ្នកទាំងពីរមានបទពិសោធន៏ច្រើនណាស់។

នៅក្នុងកិច្ចសម្ភាសមួយកាលពីពេលថ្មីៗនេះលោក Terry បានអរគុណដល់អ្នកចាត់ការ​ចាស់ Steve Bruce ដែលបាននាំរូបគេទៅលេងនៅ Villa Park ជាកន្លែងដែលបង្ហាញខ្លួនចំនួន32 លើកនៅរដូវកាលមុន និងជួយក្រុមឡើងដល់វគ្គ play-off នៅ Premier League ។

Henry ដែលជាជំនួយការគ្រូបង្វឹករបស់ប្រទេសបែលហ្ស៊ិកបានធ្វើការជាមួយលោក Roberto Martinez ក្នុងអំឡុងពេលនៃការប្រកួត World Cup និងបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់ធ្វើជាគ្រូបង្វឹកជាន់ខ្ពស់វិញ ពេលនេះលោកកំពុងតែពិភាក្សាជាមួយនឹងម្ចាស់ក្លឹប Aston Villa លោក Nassef Sawiris និង Wes Edens ៕

ប្រភពពី៖ Daily Mail