photo of Tom Heaton
អ្នកចាំទីជម្រើសជាតិអង់គ្លេស Tom Heaton

Aston Villa បានបំពេញការទិញយកអ្នកចាំទីជម្រើសជាតិអង់គ្លេសវ័យ៣៣ឆ្នាំ Tom Heaton ពីក្លិប Burnley ក្នុងតម្លៃ៨លានផោន។

អតីតយុវជន Manchester United រូបនេះក្លាយជាសមាជិកថ្មីទី១១របស់ Aston Villa ក្នុងរដូវក្ដៅនេះ ខណៈពួកគេពង្រឹងក្រុមត្រៀមលេងក្របខ័ណ្ឌ Premier League។

Heaton បានចូលរួម Burnley ក្នុងឆ្នាំ២០១៣ក្រោយចេញពី Bristol City ហើយបានលេងជាង២០០ប្រកួតសម្រាប់ Burnley។ គេបានផ្ដើមលេងឱ្យជម្រើសជាតិក្រុមធំអង់គ្លេសលើកដំបូងក្នុងចំណោមការបង្ហាញខ្លួន៣ដងរបស់គេ គឺទល់នឹងអូស្ត្រាលីក្នុងឆ្នាំ២០១៦ ហើយជាសមាជិកក្រុម Euro 2016 របស់អង់គ្លេសផងដែរ។ កាល FIFA World Cup 2018 គេ​ស្ថិត​ក្នុង​បញ្ជី​បម្រុង​ (Standby)។ គេបានលេងឱ្យក្រុមជម្រើសជាតិយុវជនអង់គ្លេសពី U16 ដល់ U21 អំឡុងពេលនៅជាកីឡាកររបស់ Man U