កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុម Aston Villaដែលទើបឡើងតារាងបាល់ទាត់កំពូលអង់គ្លេស នោះ រកបានពិន្ទុដំបូងរបស់ពួកគេនៅ Premier Leagueក្នុងរដូវកាលនេះ ជាមួយនឹងជ័យជំនះ២-០លើក្រុម Evertonដោយសារគ្រាប់បាល់ពីកីឡាករ Wesley និងកីឡាករ Anwar El Ghazi នៅក្នុងទឹកដី Villa Park ។

ខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល Wesley របស់ក្រុម Aston Villaដែលទើបទិញបានអំឡុងរដូវកាលបិទការប្រកួតក្នុងតម្លៃកំណត់ត្រារបស់ក្លិប២២លានផោននោះ បានធ្វើឲ្យពួកគេនាំមុខមុននៅនាទី២១ ក្រោយការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Jota។

photo of Wesley និង Anwar El Ghazi
កីឡាករ Wesley និងកីឡាករ Anwar El Ghazi

ក្រុម Evertonដែលនឹងអាចដណ្តើមបានតំណែងកំពូលតារាងជាមួយនឹងជ័យជំនះមួយនេះ ជិតតាមស្មើវិញផងដែរនៅក្នុងតង់ទី១ ប៉ុន្តែការស៊ុតបាល់របស់កីឡាករ Dominic Calvert-Lewin ត្រូវបានទាត់បាល់បញ្ចេញដោយខ្សែការពារ Bjorn Engels ។

ក្រុម Evertonដែលរកបាន៤ពិន្ទុពី៣ប្រកួតនោះ ពិបាកនឹងដាក់សំពាធលើគូប្រកួតរបស់ខ្លួនខ្លាំងណាស់ រហូតដល់អ្នកចាត់ការ Marco Silva សម្រេចចិត្តដាក់កីឡាករជើងថ្មី Moise Kean និង Alex Iwobi ឲ្យចូលលេងក្រោយរយៈពេល១ម៉ោង។

កីឡាករ Iwobi បានស៊ុតបាល់ប៉ះចំបង្គោលទីនៅនាទី៨២ ជាមួយនឹងការស៊ុតបាល់ទាត់កាត់តាមតំបន់ស៊ុតបាល់ប៉េណាល់ទី ហើយកីឡាករអតីតខ្សែបម្រើស្លាបក្លិប Arsenalកីឡាករ Theo Walcott បាត់បង់ឱកាសមាសរបស់ខ្លួនផងដែរ ដោយសារតែការពេនមួយជើងរបស់គាត់បែរជាត្រូវខាងក្រៅបង្គោលទី ក្រោយការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Kean។

ក្រុម Aston Villaដែលបានវិលត្រឡប់មកលេងនៅក្របខណ្ឌកំពូលវិញក្រោយអវត្តមានអស់រយៈពេល៣ឆ្នាំ បានធ្វើឲ្យប្រាកដចំពោះជ័យជំនះរបស់ពួកគេនៅម៉ោងបញ្ចប់ការប្រកួត ពេលដែលកីឡាករបម្រុងសញ្ជាតិហូឡង់ El Ghazi ពេនមួយជើងទៀតបានសម្រេច៕