ក្រុម Aston Villa បានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ក្នុងរយៈពេល ៩ នាទី ដែលបង្ហាញពី ទម្រង់ លេងយ៉ាងល្អនៅតង់ទី ២។

 Aston Villa vs Everton
Aston Villa vs Everton

រកបានដោយកីឡាករ Cash,Digne និង Bailey បានធ្វើឲ្យ ក្រុម Everton បញ្ចប់ភាពមិនដែលចាញ់ នៅឯទឹកដី Villa Park នៅរាត្រីថ្ងៃសៅរ៏។

ចាប់ផ្តើមប្រកួតក្នុងនាមជា ក្រុមមួយ ក្នុងចំណោមក្រុមទាំង ៥ នៅ Premier League មិនដែលស្គាល់ចាញ់ក្រុម Everton ហាក់ធ្លាក់ទម្រង់លេងនិង បាត់បង់ម្ចាស់ការ ។ ដែលជាឪកាសហុចអោយ Aston Villa សម្រុករកគ្រាប់បាល់ដើម្បីទទួលបាន៣ ពិន្ទុពេញ។

បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តក្រុមរបស់ Dean Smith បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១០ ក្នុងតារាងជាមួយនឹងជ័យជំនះលើកទី ២ របស់ពួកគេនៃយុទ្ធនាការប្រកួតរដូវកាលនេះ ខណៈ Everton នៅឈរ លេខរៀងទី៥៕