Aston Villa បានលក់ខ្សែប្រយុទ្ធជម្រើសជាតិកូឌីវ័រវ័យ៣០ឆ្នាំ Jonathan Kodjia ទៅឱ្យក្លិបកាតារ Al-Gharafa លើកិច្ចសន្យា២ឆ្នាំកន្លះ ក្នុងតម្លៃបិទជិតមួយ។

photo of Jonathan Kodjia
ខ្សែប្រយុទ្ធ Jonathan Kodjia

Kodjia បានផ្លាស់ពី Bristol City ចូល Aston Villa ក្នុងតម្លៃ១១លានផោនកាលពីឆ្នាំ២០១៦។ គេរកបាន៩គ្រាប់ពេល Aston លេងលីគទី២រដូវកាលមុន តែរដូវកាលនេះ គេបង្ហាញខ្លួនបានតែ៦លើកប៉ុណ្ណោះក្នុង Premier League។

photo of Jonathan Kodjia
កីឡាករ Jonathan Kodjia

បន្ទាប់ពីលក់ Kodjia ទៅកាតារ Aston បានទិញខ្សែប្រយុទ្ធតង់ហ្សានី Mbwana Samatta ពីក្លិបបែលហ្ស៊ិក Genk ក្នុងតម្លៃ១០លានផោនមកជំនួសវិញ។

Mbwana Samatta
ខ្សែប្រយុទ្ធតង់ហ្សានី Mbwana Samatta

សូមជម្រាបថាកីឡាករថ្លៃបំផុតរបស់ក្លិប គឺ Wesley ខានលេងដល់ចប់រដូវកាលដោយសាររបួសជង្គង់៕