Aston Villa លត់ក្រុម Fulham ៣ ទល់នឹង ១
ក្រុម Aston Villa បានយកឈ្នះក្រុម Fulham ក្នុងលិទ្ធផល ៣ ទល់នឹង ១ ក្នុងការប្រកួតសប្ដាហ៍ទី ២៩ របស់ក្រុម Aston Villa នឹងជាការប្រកួតសប្ដាហ៍ទី ៣១ របស់ក្រុម Fulham នៃលីគកំពូលអង់គ្លេស។

ចាប់ផ្ដើមការប្រកួតនៅតង់ទី ១ ក្រុមទាំង ២ មិនមានក្រុមណាស៊ុទបញ្ចូលទី ក្រុមណានោះទេ ។ ក្រុមទាំង២ ត្រូវរងចាំរហូតដល់ នាទីទី ៦១ ទើបក្រុម Fullham ដែលស្ថិតក្នុង តំបន់កាត់ចោល នៃតារាង Premier League ធ្វើការស៊ុតទៅលើក្រុមកំពុងឡើងជើង Aston Villa ដោយកីឡាករសញ្ជាតិស៊ែប គឺ Aleksandar Mitrović ។

ក្រុម Fullham ធ្វើការនាំមុខទៅលើក្រុម Aston Villa បាន ១៨នាទី ក្រុមដែលដឹកនាំដោយលោក Dean Smith បានតាមបានស្មើ មកវិញដោយ កីឡាករសញ្ជាតិអ៊េស៊ីប គឺ Trezeguet នៅនាទីទី ៧៨ នឹងបន្តស៊ុតនាំមុខ ក្រុម Fullham នៅ ៣នាទីបន្តាប់ រំលងដល់ នាទីទី ៨៧ កីឡាកររបស់ Aston Villa ដដែល គឺ កីឡាករ Ollie Watkins បានស៊ុត គ្រាប់ទី ៣ អោយក្រុមខ្លួនយកឈ្នះ ទៅលើ ក្រុម បាតតារាង Fullham ។

ក្រុមកំពុងឡើងជើង Aston Villa ប្រើរយះពេល ត្រឹម ១២នាទី តែប៉ុណ្ណោះដើម្បីធ្វើការវាយបកយកឈ្នះទៅលើក្រុម Fullham បានដោយជោគជ័យ ។
