photo of Atalanta United
Atalanta United ឈ្នះជើងឯក MLS Cup ក្រោយចូលលីគកំពូលអាមេរិកបានទើប២រដូវកាល

ក្រុម Atalanta United ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០១៤​និង​ចូលលេង​ក្នុង​ក្របខ័ណ្ឌ Major League Soccer ក្នុង​ឆ្នាំ​២០១៧ បានឈ្នះជើងឯក MLS Cup រដូវកាល២០១៨ ដែល​ជា​រដូវកាលទី២របស់ពួកគេក្នុងលីគកំពូលអាមេរិក បន្ទាប់ពីផ្ដួល Portland Timbers នៅវគ្គផ្ដាច់ព្រ័ត្រ ២-០។

 

photo of Atalanta United
Atalanta United ឈ្នះជើងឯក MLS Cup ក្រោយចូលលីគកំពូលអាមេរិកបានទើប២រដូវកាល

កីឡាករឆ្នើមបំផុតប្រចាំរដូវកាល(MVP)MLS: Josef Martinez បើកការនាំមុខក្នុងនាទី៣៩ ដែលនោះជាគ្រាប់ទី៣៥របស់គេប្រចាំរដូវកាល មុនពេល Franco Escobar ថែម១គ្រាប់ទៀតក្នុងវគ្គទី១។

នេះជាជោគជ័យដ៏គួរឱ្យចងចាំសម្រាប់គ្រូបង្វឹក Gerardo Martino ដ្បិតអតីតគ្រូង្គោល Barcelona និងជម្រើសជាតិអាហ្សង់ទីនរូបនេះនឹងចាកចេញទៅបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ីកូ។

សូមបញ្ជាក់ថារូបមន្តនៃការប្រកួតលីគកំពូលនៅអាមេរិកខុសពីប្រទេសដទៃដែលផ្ដល់ជើងឯកដល់ក្រុមមានពិន្ទុច្រើនជាងគេនៅដំណាច់រដូវកាល។

នៅអាមេរិក លីគកំពូលបែងចែកជា២ភូមិភាគ (Eastern Conference និង Western Conference)។ ក្រោយលេងវិលជុំធម្មតាចប់ ក្រុមដែលមានពិន្ទុសរុបច្រើនជាងគេក្នុងចំណោមក្រុមទាំង២ភូមិភាគ ទទួលបានពានកិត្តិយសមួយឈ្មោះ Supporter’s Shield និងទទួលបានកៅអី CONCACAF Champions League។ តែពានធំមែនទែនគឺគេយកក្រុមលេខ១ដល់លេខ៦ពីភូមិភាគទាំង២មកប្រកួត Play-Off ដណ្ដើមជើងឯក ឈ្មោះថា MLS Cup។ គឺពាននេះហើយដែល Atlanta United ឈ្នះក្នុងឆ្នាំ២០១៨ ហើយទទួលបានកៅអី CONCACAF Champions League ដែរ។ ក្នុងការប្រកួតវិលជុំធម្មតា Atlanta United បញ្ចប់ក្នុងលេខរៀងទី២នៅ Eastern Conference និងលេខ២ក្នុងតារាងសរុបរួម (Overall Table)៕