យ៉ោងតាមសារព៍ត៌មានរបស់អេស្ប៉ាញបានឱ្យដឹងថា ក្លឹបស្តេចស Real Madrid នឹង Atletico Madrid កំពុងនាំគ្នារៀបចំដាក់សំណើរដេញថ្លៃ ខ្សែការពារឆ្វេង Marcos Alonso ពីក្លឹប Chelsea នាពេកឆាប់ៗនេះ។

Marcos Alonso
Marcos Alonso

ចំណែក Real Madrid គឺចង់បានកីឡាករពីរនាក់របស់ Chelsea គឺខ្សែប្រយុទ្ធ Eden Hazard នឹង ខ្សែការពារឆ្វេង Marcos Alonso សម្រាប់ Hazard គឺយកមកជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវកាលនេះ។ ដំណែងរបស់ Ronaldo នៅឯ Real Madrid ពេលនេះមិនទាន់មានកីឡាករណាមកជំនួសនៅឡើយទេទោះបីជាលោក Lopetegui ដាក់ខ្សែប្រយុទ្ធ Gareth Bale ឱ្យដើរជាតួសំខាន់នៅក្នុងក្លឹប Real Madrid ក៏ដោយ។

Alonso ធ្លាប់ហ្វឹកហាត់នៅ Real Madrid កាលនៅតូច មុនផ្ទេរទៅលេងឱ្យក្រុម Bolton និង Fiorentina និងផ្ទេរទៅ Chelsea ក្នុងតម្លៃ២៣លានផោន កាលឆ្នាំ2016។ កីឡាកររូបនេះ នៅជាប់កុងត្រាជាមួយ Chelsea រហូតដល់ឆ្នាំ2021 ហើយរូបគេជាកីឡាករដ៏សំខាន់របស់ក្រុមលោក Maurizio Sarri នាពេលបច្ចុប្បន្ន ដែលកំពុងតែឡើងទម្រង់លេងយ៉ាងខ្លាំង៕

ប្រភពពី៖ The Sun