ខ្សែ​បម្រើ​ក្លឹប​ Atletico Madrid កីឡាករ​ Saul Niguez ត្រូវ​បាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ បាន​ព្រមព្រៀង​ទៅ​លេង​ឲ្យ​ក្លឹប​ Bayern Munich នៅ​រដូវកាល​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។

Saul Niguez
Saul Niguez

តាម​ពិត​ទៅ​កីឡាករ​នេះ​ត្រូវ​ទៅ​លេង​ឲ្យ​ក្លឹប​ Manchester United ក្នុង​តម្លៃ​ជាង​១០០លាន​ដុល្លារ​ឯណោះ​នៅ​ដើម​រដូវកាល​នេះ​ តែ​ត្រូវ​បាន​លោក​​ Diego Simeone បដិសេធ​។

ប៉ុន្តែ​ក្រោយមក​នៅ​ក្នុង​រដូវកាល​នេះ​​មក​​លោក​ Simeone ហាក់​បី​ដូច​ជា​មិន​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ Saul ម្ល៉ោះ​ហើយ​ លោក​ក៏​សម្រេច​ចិត្ត​លក់​កីឡាករ​នេះ​ចេញ​ភ្លាម​ក្រោយ​ Bayern ឲ្យ​​តម្លៃ​ជាង​៩៦លាន​ដុល្លារ​ក្នុង​ការ​ទិញ​កីឡាករ​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ចំពោះ​ទំហំលុយ​ទាំង​អស់​នេះ​ លោក​ Simeone នឹង​ចំណាយ​លុយ​នេះ​ពាក់​កណ្ដាល​ជាង​៤៨លាន​ដុល្លារ​ ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ Rodrigo De Paul ពី​ក្លឹប​ Udinese Calcio ដើម្បី​ជំនួស​កន្លែង​ Saul ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Saul បាន​មក​លេង​ឲ្យ​ក្លឹប​ Atletico តាំង​ពី​ឆ្នាំ​២០១១មក ដោយ​ចូល​រួម​លេង​បាន​៣៣៧ប្រកួត និង​រកគ្រាប់បាល់​បាន​៤៣គ្រាប់​៕