photo of Antoine Griezmann
Antoine Griezmann យល់ព្រមកិច្ចសន្យាជាមួយក្លឹប Barcelona

យ៉ោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹប Atletico Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 100 លានផោនក្នុងការលក់ខ្សែប្រយុទ្ធ Antoine Griezmann ទៅឱ្យក្លឹប​ Barcelona ។

ពិតណាស់ ខ្សែប្រយុទ្ធ Griezmann វ័យ 27 រូបនេះជាប់កុងត្រាជាមួយក្លឹប Atletico តម្លៃ 88លានផោនក្នុងលក្ខខណ្ឌលក់ ប៉ុន្តែ Barcelona នឹងច៉ណាយ 100លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះដើម្បីឱ្យវាងាយស្រួលក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ។

យោងទៅតាមរបាយការណ៍នៅអេស្ប៉ាញបានលើកឡើងថា Barcelona នឹងធ្វើឱ្យការដោះដូរនេះ ក្លាយជាការពិតមុនពេលព្រឹត្តិការណ៍ World Cup ចាប់ផ្តើមដើម្បីឱ្យកីឡាករសញ្ជាតិបារាំងរូបនេះសប្បាយចិត្តព្រោះមិនចង់ឱ្យស្មុកស្មាញក្នុងរឿងនេះ ៕

ប្រភពពី៖ thesun