photo of Paulo Dybala
Paulo Dybala of Juventus

យោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានឱ្យដឹងថាក្លឹប Atletico Madrid កំពុងរៀបចំសំណើរដើម្បីចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Paulo Dybala របស់ក្លឹប Juventus នៅរដូវក្ដៅនេះ ។

កាពិតណាស់កាលពេលថ្មីៗនេះ មានក្លឹបយក្សអង់គ្លេសជាច្រើនដែរចង់បានរូបគេ ប៉ុន្តែខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះគឺជាគោលដៅដ៏សំខាន់របស់ក្លឹប Atletico Madrid ផដដែរ ដើម្បីយកមកជំនួសកន្លែងរបស់  Antoine Griezmann ដែលពេលថ្មីៗនេះ មានពាក្យចរចាមរាមថា ខ្សែប្រយុទ្ធបារាំង Antoine Griezmann បានចុះហត្ថលេខាយ៉ាងសម្ងាត់ជាមួយក្លឹប FC Barcelona រួចទៅហើយ ។ 

ប្រធានក្លឹប Atletico Madrid សង្ឃឹមថា ខ្សែប្រយុទ្ធបារាំង Antoine Griezmann ដែរតែងតែមានពាក្យចរចាមរាមជាមួយក្លឹបមានតម្លៃ 100លានអឺរ៉ូ នោះពួកគេនឹងថែម 20លានអឺរ៉ូ ដើម្បីទិញ Dybala អោយបានប្រសិនបើ Griezmann ចាកើចេញពី Atletico ៕

ប្រភពពី៖ egypttoday