photo of Rodri
Atletico Madrid ចុះកុងត្រាជាផ្លូវការជាមួយខ្សែបម្រើ Rodri

ឮយោងតាមប្រភពពីសារពត៌មាន Marca របស់អេស៉្បាញបានអោយដឹងថាក្លិប Atletico Madrid ទិញបានជាផ្លូវការនៅខ្សែបម្រើវ័យ២១ឆ្នាំ Rodri ពីក្លិប Villarreal ក្នុងតម្លៃដែលត្រូវបានរាយការណ៍ ថាខ្ទង់២០លានអឺរ៉ូ។

Rodri នឹងក្លាយជាកីឡាករ Atletico ចាប់ពីថ្ងៃទី១ខែកក្កដាតទៅ ក្រោមកិច្ចសន្យារយៈពេល៥ឆ្នាំ។

ខ្សែបម្រើរូបនេះមានកម្ពស់១.៩០ម៉ែត្រ Rodri ចាប់ផ្ដើមអាជីពក្រុមធំក្នុងរដូវកាល២០១៥-១៦ និងចូល លេងប្រកួតផ្លូវការ៣១លើកក្នុងរដូវកាលបន្ទាប់ហើយស៊ុតចូល១គ្រាប់។ ក្នុងរដូវកាល២០១៧-១៨ គេបានបង្ហាញខ្លួន៤៧ដង ស៊ុតចូល១គ្រាប់ និងបញ្ជូន៤គ្រាប់៕

photo of Rodri
Rodri

ប្រភព៖ Marca