Atletico Madrid ដណ្តើមបានជើងឯក UEFA Super Cup បន្ទាប់ពីយកឈ្នះ Real Madrid ដោយលទ្ធផល 4-2
16 Aug 2018 - 16:26:55 SHARE

ក្លឹប Atletico Madrid ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Super Cup បន្ទាប់ពីយក្សឈ្នះក្លឹបអធិរាជសរ Real Madrid ដោយលទ្ធផល 4-2 កាលពីយប់មិញ។
៤គ្រាប់របស់ក្រុមម្ចាស់ជើងឯក Europa League ធើ្វបានដោយខែ្សប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Diego Costa នាទីទី១ និង៧៩, Saul Niguez នៅនាទី៩៩ និង Koke នៅនាទី១០៤ ខណៈក្រុមម្ចាស់ជើងឯក Champions League សងបាន២គ្រាប់ គឺដោយខែ្សប្រយុទ្ធ Benzema នៅនាទី២៧ និងការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយខែ្សការពារ Sergio Ramos នាទី៦៣។


ចប់ការប្រកួត ក្រុម Real Madrid មិនអាចលើកពានរង្វាន់មួយនេះដូចឆ្នាំមុនៗបានទេ ដោយត្រូវ Atletico Madrid យកឈ្នះដោយលទ្ធផល ៤-២ ខណៈគ្រូបង្វឹកថ្មីលោក Julen Lopetegui ក្លាយជាអ្នកចាត់ការ Real ដំបូងគេ ដែលដឹកនាំក្រុមក្នុងការប្រកូតផ្លូវការដំបូង ហើយត្រូវគេស៊ុតបញ្ចូលទី៤គ្រាប់ ចាប់តាំងពីឆ្នាំ១៩៤៨ មកម៉្លេះ៕

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព