ក្លិប Atletico Madrid កំពុងត្រៀមកញ្ចប់ទឹកប្រាក់ចំនួន ៣៥ លានផោនក្នុងខែមករាសម្រាប់ខ្សែបម្រើ Ivan Rakitic របស់ក្រុម Barcelona។

photo of ខ្សែបម្រើ Ivan Rakitic
ខ្សែបម្រើ Ivan Rakitic របស់ក្រុម Barcelona

កីឡាករសញ្ជាតិក្រូអាតរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លិប និងសម្តែងការខកចិត្តរបស់គាត់មិនត្រូវបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ការប្រកួតនៅ Nou Camp រដូវកាលនេះ។

Juventus, Inter Milan និង AC Milan សុទ្ធតែត្រូវបានគេមើលឃើញថាជាទិសដៅសក្តានុពល ប៉ុន្តែឥឡូវនេះវាហាក់ដូចជាគាត់នឹងធ្វើដំណើរទៅកាន់គូប្រជែង La Liga របស់ Barcelona។

Rakitic គឺជាផ្នែកសំខាន់នៃការលេងរបស់ Barcelona ក្នុងរយៈពេល ៥ឆ្នាំ ចាប់តាំងពីគាត់បានចូលរួមជាមួយពី Sevilla ក្នុងឆ្នាំ ២០១៤។ ក្នុងអំឡុងពេលរបស់រូបគេនៅកីឡដ្ឋាន Nou Camp កីឡាករ Rakitic បានឈ្នះពានរង្វាន់ La Liga ចំនួន៣, Champions League ចំនួន១ និង Copa del Rey ចំនួន៤។

ទោះយ៉ាងណាក៏ដោយជាមួយនឹងការមកដល់របស់ Arturo Vidal, Frenkie De Jong និង Arthur Melo រូបគេពុំសូវមានឱកាសលេង។

រូបគេបង្ហាញខ្លួនបាន៧លើកនៅ La Liga ហើយ ៣ ដងនៅ Champions League រដូវកាលនេះ ខណៈភាគច្រើនគឺសុទ្ធតែផ្លាស់ប្តូរចូលនៅវគ្គទី២ ដោយមិនអាចរកគ្រាប់បាល់បាន និងបញ្ជូនគ្រាប់បាល់បានតែ១លើក។ កិច្ចសន្យារបស់កីឡាករវ័យ ៣១ឆ្នាំ នឹងផុតកំណត់កិច្ចសន្យានៅឆ្នាំ ២០២១ ប៉ុន្តែរូបគេទំនងជានឹងចាកចេញនៅខែមករា។

ក្លិបនៅតំបន់កាតាឡាន់ត្រូវបានគេគិតថាកំពុងចំណាយប្រាក់យ៉ាងតិច៣០ លានផោន សម្រាប់កីឡាកររូបនេះ ប៉ុន្តែមានការប្រយ័ត្នប្រយែងថាតម្លៃរបស់គាត់អាចនឹងធ្លាក់ចុះប្រសិនបើគាត់ចូលឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់៕