Atletico Madrid ភ្លាត់ចាញ់ ក្រុម Sevilla ១ ទល់នឹង ០
ក្តីសង្ឃឹមរបស់ក្រុម Atletico Madrid ក្នុងការឈ្នះពានរង្វាន់ LaLiga ត្រូវបានបង្អាក់ដំណើរ បន្ទាប់ពីពួកគេបានចាញ់ក្រុម Sevilla ១-០ ក្រៅដី។

ជាមួយនឹងការលេង ត្រឹម ៨ នាទី ប៉ុណ្ណោះក្រុមម្ចាស់ផ្ទះមានឱកាសទទួលបានបាល់ប៉េណាល់ទីដើម្បីនាំមុខ ១-០ ទៅលើក្រុម Atletico Madrid ក៏ប៉ុន្តែកីឡាករ Lucas Ocampos របស់ក្រុម Sevilla បានខកខានឱកាសរកគ្រាប់ពីការទាត់បាល់ប៉េណាល់ទីដោយកីឡាករអ្នកចាំ Jan Oblak សង្រ្គោះបាល់បាន ។ ១ នាទី បន្ទាប់ក្រុម Sevilla មានឱកាសសារជាថ្មីនៅពេលដែលកីឡាករ De Jong ទាត់បាល់ចេញពីចម្ងាយប៉ុន្តែត្រូវបានខ្សែការពាររបស់ Atletico សង្រ្គោះបាល់ម្ដងទៀត ចប់តង់ទី ១ ក្រុមទាំងពីរ បញ្ចប់ លិទ្ធផលត្រឹម ០ ស្មើ ។

ទោះបីកីឡាករ Jan Oblak បានសង្គ្រោះបាល់ប៉េណាល់ទីនៅតង់ទី ១ ក៏ដោយក្រុមរបស់គាត់មិនអាចបញ្ឈប់ ក្រុមម្ចាស់ផ្ទះ Sevilla ពីការនាំមុខតាមរយៈកីឡាករ Marcos Acuna ស៊ុទទំលុះសំណាញ៉ទីបានសម្រេចនៅនាទីទី ៧០ បានធ្វើអោយក្រុមភ្ញៀវមានសម្ពាធកាន់តែខ្លាំង ។

ប៉ុន្តែក្រុម Atletico ដែលជាក្រុមភ្ញៀវមិនអាចកែប្រែស្ថានភាពបាននោះទេ រហូតដល់បញ្ចប់ការប្រកួត ក្រុម កំពូលតារាង LaLiga រដូវកាលនេះបានចាញ់ ក្រុមម្ចាស់ផ្ទះ ១ ទល់នឹង ០ ។

បច្នុប្បន្ន ក្រុម Atletico Madrid មានគម្លាតពិន្ទុពី ក្រុម Real Madrid ជាក្រុមលេខ ២ ត្រឹមតែ ៣ពិន្ទុ នឹងក្រុម Barcelona ដែលជាក្រុមលេខ ៣ នឹងសល់មួយប្រកួតក្នុងដៃ ត្រឹម តែ ៤ពិន្ទុប៉ុណ្ណោះ ។

ដូច្នេះក្រុមរបស់លោក Diego Simeone ត្រូវការឈ្នះគ្រប់ការប្រកួតដែលនៅសល់ ទើបអាចលើកពាន Laliga រដូវកាលនេះបាន ។
