ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានលើកឡើងថាអតីតមិត្តរួមក្រុមលោក Sokratis Papastathopoulos កាលនៅ Borussia Dortmund នឹងចូលរួមជាមួយ Arsenal នាពេលឆាប់ៗនេះ។

photo of Pierre-Emerick Aubameyang , Sokratis Papastathopoulos នឹង​ Henrikh Mkhitaryan
Pierre-Emerick Aubameyang , Sokratis Papastathopoulos នឹង​ Henrikh Mkhitaryan

ពិតណាស់ ខ្សែប្រយុទ្ធសញ្ចាតិហ្គាបុងរូបនេះ ចូលចិត្តបង្ហោះនៅលើ Instagram របស់ខ្លួនជាមួយនឹង Sokratis ដោយនិយាយថា គេចិត្តចូលរួមជាមួយ Arsenal ហើយ។ ហើយអ្នកទាំងអស់គ្នានឹងរំភើបពេលឃើញពួកយើងទាំងបី Sokratis នឹង Mkhitaryan លេងជាមួយគ្នាម្តងទៀត។

ខណៈលោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ Arsenal ថានឹងប្តេជ្ញាចិត្តនាំយកកីឡាករថ្មីៗ ដើម្បីពង្រឹងដំបន់ការពារនឹងខ្សែប្រយុទ្ធនៅរដូវក្ដៅខាងមុខនេះ។ ខ្សែការពារស្តាំរបស់ក្លឹប Juventus លោក Stephan Lichtsteiner ក៏មានបំណងផ្លាស់ទៅក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ផដដែរ ប៉ុន្តែលោកនឹងរង់ចាំដល់ខែក្រោយដើម្បីឱ្យកិច្ចសន្យារបស់ខ្លួននៅ Turin ផុតកំណត់សិន ៕

ប្រភពពី៖ Metro