កីឡាករ  Pierre-Emerick Aubameyang បាននិយាយថា លោកនឹងព្យាយាមដើរតាមកន្លងរបស់វីរបុរស Thierry Henry នៅឯក្លឹប Arsenal ក្រោយពីកិច្ចព្រមព្រៀងបានបញ្ចប់យ៉ាងរលូននាពេលថ្មីៗនេះ ។ Aubameyang នឹងត្រូវពាក់អាវលេខ14 ដែលជាលេខដ៏ល្បីរបស់ក្លឹប ក្រោយសម្រេចការផ្ទេរពីអាល្លឺម៉ង់ ក្នុងតម្លៃ 65លានផោន ។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Arsenal

Aubameyang បានសារភាពថា គាត់មិនទាន់មានភាពប្រហាក់ប្រហែលនិឹង Henry ទេ ប៉ុន្តែគាត់បានទទូចថា « គាត់នឹងខិតខំធ្វើដើម្បីអោយមានស្រដៀងគ្នាទៅនឹងគាត់។ ខ្ញុំគិតថាក្លឹបនេះមានប្រវត្តិសាស្រ្តដ៏ធំ និងកីឡាករដ៏អស្ចារ្យដូចជា Thierry Henry ។ គាត់ជាខ្សែប្រយុទ្ធគំរូមួយសម្រាប់ពួកយើង ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»

photo of Thierry Henry
Thierry Henry Former of Arsenal

«ខ្ញុំជាកីឡាករដែលមានល្បឿនលឿន ហើយខ្ញុំស៊ុតបញ្ចូលទីបានយ៉ាងល្អដូច Henry ដែ រតែដូចខ្ញុំបាននិយាយហើយ ខ្ញុំត្រូវធ្វើអោយបានច្រើនថែមទៀត។ ខ្ញុំសង្ឃឹមថាយើងនឹងត្រលប់ទៅកំពូលវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីក្លឹប»។

ប្រភពពី៖​ skysports