photo of Aubameyang
Aubameyang of BVB

Arsenal កំពុង​លក់​ចេញ និង ត្រៀម​ទិញ​ចូល​ភ្លាមៗ ដោយ​មិន​បង្អង់​យូរ​បន្ទាប់​ពី​ក្លឹប​បិសាច​ក្រហម​បាន​​ឈាន​ដល់​កិច្ចព្រមព្រៀង​ទិញកីឡាករ Sanchez ជា​ផ្លូវការ ខណៈ​ក្រុម​កាំភ្លើងធំ​ក៏​កំពុង​ចរចា​ដើម្បី​នាំ​យក Aubameyang ពី Borussia Dortmund ដើម្បី​ជំនួស Sanchez ផង​ដែរ។

បើ​ទោះ​ជា​​ការផ្ទេរ​មិន​ទាន់​កើតឡើង​ជា​ផ្លូវការ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង បាន​បង្ហើប​ថា លេខ​ដែល​ខ្លួន​ចង់​បាន​គឺ អាវ​លេខ​៧​របស់ Sanchez តែ​ម្តង។ ក្រុម​កាំភ្លើងធំ Arsenal បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ Aubameyang នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករវ័យ ២៨ ឆ្នាំ រូប​នេះ​ឱ្យ​បដិសេធ កុំ​ឲ្យ​ផ្លាស់​​ទៅ​ចិន បើ​ទោះ​ជា​ League អ្នកមាន​មួយ​នេះ​ផ្តល់​​ទឹកប្រាក់​សន្ធឹក​សន្ធាប់​យ៉ាងណា​ក៏​ដោយ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន Metro។

photo of Sanchez
Sanchez of Arsenal

បើ​តាម​ពាក្យចចាមអារាម កិច្ចព្រមព្រៀងដែល​នឹង​នាំយក Aubameyang ទៅកាន់​ទឹកដី Emirates មានតម្លៃ ៥៣ លាន​ផោន ហើយ Arsenal នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ទិញ​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ ១៤១ គ្រាប់ ក្នុងការ​បង្ហាញ​ខ្លួន​ឲ្យ​ Dortmund ២១២ លើក​នេះ​ឡើយ៕

ប្រភពពី​៖ metro