ខ្សែប្រយុទ្ធអាហ្វ្រិចលោក Pierre Emerick Aubameyang របស់ក្លឹប Borussia Dortmund បានប្រាប់ពីការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ La Liga ហើយវាមិនមែនជាក្លឹប Real Madrid នោះទេ។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Borussia Dortmund

មានរបាយការណ៍ជាច្រើននៅអាល្លឺម៉ង់ដែលអះអាងថាកីឡាករ Pierre-Emerick Aubameyang សញ្ចាតិ ហ្គាបុង រូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Dormtund ។

ជាការពិតណាស់ ខ្សែប្រយុទ្ធរូបនេះបានបង្ហើបឱ្យដឹងថា គាត់មិនបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹប Dormtund ទេ ហើយគាត់នឹងមិនបដិសេធការផ្លាស់ប្តូរទៅកាន់ Atletico Madrid ឡើយ។

Aubameyang ថា “ការបន្តជាមួយ Dortmund? ខ្ញុំមិនបានចុះហត្ថលេខាមួយទេ វាមិនពិតទេ ។ ទីផ្សារជិតបើកវិញហើយ ។ ក្លឹប Real Madrid ជាបំណងប្រាថ្នារបស់ខ្ញុំ ប៉ុន្តែឥឡូវខ្ញុំមិនគិតពីវាទៀតទេ។ សម្រាប់ការផ្ទេរទៅកាន់ Atletico គឺ វាពិតជាអាចកើតឡើង” ។

ប្រភពពី៖ soccerladuma