ខ្សែប្រយុទ្ធលេងល្បឿន Pierre-Emerick Aubameyang បានប្រាប់ទៅគ្រូបង្វឹកលោក Xavi Hernandez ថាគាត់មក Barcelona លើកនេះមិនមែនត្រៀមខ្លួនដើម្បីលេងតែជាខ្សែប្រយុទ្ធកណ្តាលមួយមុខប៉ុណ្ណោះទេហើយសូម្បីតួនាទីនៅតំបន់ស្លាបណាមួយក៏គាត់អាចលេងបានដែរ ឱ្យតែក្លិបត្រូវការ។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

ជាការពិតណាស់ Aubameyang បានផ្លាស់ចេញពី Arsenal មកចូលរួមជាមួយ Barcelona នៅទីផ្សារដោះដូរកីឡាកររដូវរងារនេះដោយគ្មាតម្លៃខ្លួន ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ ហ្គាបុង វ័យ ៣២ ឆ្នាំទទួលបានកុងត្រារយៈពេល ២ ឆ្នាំកន្លះ ពោលគឺរហូតដល់ខែ មិថុនា ឆ្នាំ ២០២៥។

Aubameyang បានប្រាប់លោក Xavi យ៉ាងដូច្នេះថា៖ “ញុំបានជជែកគ្នាជាមួយលោក Xavi គាត់បានមើលឃើញការលេងរបស់ខ្ញុំក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ ហើយខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីលេងនៅតំណែងនេះហើយខ្ញុំក៏អាចលេងនៅតំណែងស្លាបណាមួយផងដែរ ប្រសិនបើគាត់ត្រូវការ។ ខ្ញុំបានត្រៀមខ្លួនគ្រប់យ៉ាងដើម្បីផ្តល់អ្វីៗដែលខ្ញុំមានទៅឱ្យក្លិបដែលអស្ចារ្យមួយនេះ”៕