ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ដែល​ទើប​តែ​មក​កាន់​ក្លឹប​ Barcelona កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ​ បាន​បកស្រាយ​ទៅ​កាន់​សារព័ត៌មាន​ Mundo Deportivoពី​មូលហេតុ​ដែល​សុខ​ចិត្ត​​បោះ​បង់​ប្រាក់​ពលកម្ម​ជិត​ ៤៨ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​នៅ​ក្លឹប​ Arsenal មក​ចូល​រួម​ជា​មួយ​ក្លឹប​ Barcelona ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​តិច​ជាង​។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

Aubameyang បាន​និយាយ​ថា​៖” តាម​ពិត​ទៅ​ខ្ញុំ​ក៏​​ចង់​ទៅ​ Barca ។ ខ្ញុំ​សុទ្ធ​ចិត្ត​បោះ​បង់​ប្រាក់​ខែ​ខ្ពស់​​នៅ​ Arsenal ឲ្យ​តែ​បាន​មក​លេង​នៅ​ក្លឹប​នេះ​ ព្រោះ​តែ​នេះ​ជា​ឱកាស​ដែល​យើង​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ឆាក​ជីវិត​របស់​យើង​ “។

តាម​ទៅ​ពិត​រវាង​ Barca និង​ Aubameyang ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​មក​ Barca ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តាំង​ពី​ឆ្នាំ​២០២០​មក​ ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​ចង់​ទៅ​ផង​ដែរ​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ យ៉ាង​នៅ​ខែ​មករា​ ដោយ​សារ​តែ​បញ្ហា​ជា​មួយ​ក្លឹប​ Arsenal កីឡាករ​រូប​នេះ​ក៏​សម្រេច​ចិត្ត​ចង់​ទៅ​ Barca ហើយ​ក្លឹប​អេស្ប៉ាញ​មួយ​រូប​នេះ​ក៏​យល់​ព្រម​។

យ៉ាង​ណា​បើ​តាម​ Guardian នៅ​ Barca ចំពោះ​ប្រាក់​ខែ​សរុប​រហូត​ដល់​ចប់​រដូវកាល​នេះ​ Aubameyang នឹង​ទទួល​បាន​តិច​ជាង​ឆ្ងាយ​បើ​ប្រៀប​ធៀប​កាល​នៅ​ Arsenal ដោយ​ទទួល​បាន​ជិត​ ៣លាន​ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​រដូវកាល​ក្រោយ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​នឹង​ឡើង​ប្រាក់​ខែ​ជា​បន្ត​បន្ទាប់​ បើ​ហិរញ្ញវត្ថុ​របស់​ក្លឹប​ Barca មាន​ភាព​ល្អ​ប្រសើរ​៕