កីឡាករ Pierre-Emerick Aubameyang បានព្យាយាមសុំទោសដល់អ្នកគាំទ្រក្រុម Borussia Dortmund ក្រោយពីការផ្ទេររបស់គាត់ទៅកាន់ក្រុម Arsenal បានបញ្ចប់ ។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ បានចូលរួមជាមួយកាំភ្លើងធំ Arsenal ក្នុងតម្លៃ 55 លានផោន ។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang Former of Borussia Dortmund

ទោះជាយ៉ាងណា Aubameyang បានសុំទោសចំពោះសកម្មភាពរបស់គាត់ ដោយអរគុណដល់អ្នកគាំទ្រ BVB ចំពោះការអត់ធ្មត់របស់ពួកគេ និងអះអាងថាការសម្រេចចិត្តមួយចំនួនរបស់គាត់ គឺគ្រាន់តែជាការពិត គឺថា ”ឆ្កួត” ។ កីឡាករវ័យ 28 ឆ្នាំរូបនេះបានបង្ហោះសារក្នុង Instagram របស់ខ្លួន ដ៏វែងមួយទៅកាន់អតីតក្លឹបនិងអ្នកគាំទ្ររបស់ពួកគេដូចជា៖

«ដំបូងខ្ញុំចង់និយាយថាសុំទោសចំពោះអ្វីដែលបានកើតឡើងកាលពីខែមុន ។ ប៉ុន្តែខ្ញុំចង់ចាកចេញតាំងពីរដូវក្តៅមុនមកម្លេះ ប៉ុន្តែក្រោយមកវាមិនដំណើរការសោះ ដូច្នេះវាទើបតែដំណើរនៅពេលនេះ» ។

«ខ្ញុំបានធ្វើកំហុស ប៉ុន្តែមិនដែលមានរឿងមិនល្អទេ ខ្ញុំនឹងមិនភ្លេចនូវរយៈពេលបួនឆ្នាំកន្លះនៅលើទឹកដីក្រុម Borussia Dortmund ទេ ។ អ្នកបានផ្តល់ឱ្យខ្ញុំនូវកម្លាំង ដើម្បីឈានដល់កម្រិតដែលខ្ញុំបានឈានដល់ឥឡូវនេះ។ សូមអរគុណដល់គ្រួសារ BVB ទាំងមូលអ្នកគាំទ្រក្លឹប បុគ្គលិកក្លឹបនិងមិត្តរួមក្រុមរបស់ខ្ញុំ Auba17 »៕

ប្រភពពី៖ goal