Pierre-Emerick Aubameyang បាន​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​បន្ទាប់​ពី​បង្ហាញ​ខ្លួន​ដ៏​លេចធ្លោ​នៅ​ការ​ប្រកួត​ Premier League កាល​ពី​ខែ​មុន។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

Aaron Ramsey បាន​យក​ឈ្នះ​មិត្ត​រួម​ក្រុម Pierre-Emerick Aubameyang លើក​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​តុលា​នៅ​ Premier League។ ខ្សែ​បម្រើ​សញ្ជាតិ​វែល​ស៊ុត​គ្រាប់​ទី​៣3ក្នុង​​ការ​ប្រកួត​ដែល​ Arsenal យក​ឈ្នះ​ Fulham 5-1​ នៅ​កីឡដ្ឋាន Craven Cottage កាល​ពី​ថ្ងៃ​ទី​7​ ខែ​តុលា​ ដោយ​ប្រើប្រាស់​បច្ចេកទេស​ទះ​បាល់​ពី​ក្រោយ​ខ្នង​ (Backheel) ហើយ​១​គ្រាប់​នោះ​កើត​ចេញ​ពី​ការ​សហការ​គ្នា​យ៉ាង​ល្អ​រវាង​មិត្ត​រួម​ក្រុម​នៅ​ពេល​​ដែល​បាល់​វាយ​បក​លឿនៗ។​

Aaron Ramsey
Aaron Ramsey

ចំណែកលោក Eddie Howe គ្រូបង្វឹករបស់ Bournemouth ក៏ត្រូវបានផ្ដល់​ងារជាអ្នកចាត់ការឆ្នើម​ប្រចាំតុលា Eddie Howe។ លោកបានជំនួសតំណែងលោក Nuno Espirito អ្នកចាត់ការ Wolverhampton Wanderers ដែលបានឈ្នះកាលពីខែកញ្ញា៕

Eddie Howe
Eddie Howe

ប្រភព៖ goal