ខ្សែការពារ​ César Azpilicueta មិន​ទាន់​សម្រេច​យ៉ាង​ណា​នឹង​អនាគត​របស់​ខ្លួន​នោះ​ទេ​នៅ​ក្នុង​ពេល​នេះ​ ខណៈ​កីឡាករ​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​នឹង​ Chelsea នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​។

César Azpilicueta
César Azpilicueta

Azpilicueta បាន​និយាយ​ក្នុង​សន្និសីទ​របស់​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​៖” នៅ​ខណៈ​នេះ​វា​មិន​មែន​ជា​កន្លែង​ ក៏​ដូច​ជា​ពេល​វេលា​សមស្រប​សម្រាប់​ពិភាក្សា​រឿង​អនាគត​របស់​ខ្ញុំ​នោះ​ទេ “។

បើ​តាម​កំពូល​អ្នកកាសែត​អ៊ីតាលី​ Fabrizio Romano នៅ​ខណៈ​នេះ​ក្លឹប​ Barcelona បាន​ដាក់​សំណើ​ទាក់ទង​ចង់​បាន​ Azpilicueta ពី​ Chelsea ដោយ​ឲ្យ​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៤។

យ៉ាង​ណា​កីឡាករ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ចាំ​មើល​ការ​វិវត្តន៍​ស្ថាន​ភាព​របស់​ក្លឹប​ Chelsea សិន​ព្រោះ​នៅ​ខណៈ​នេះ​ក្រុម​តោ​ខៀវ​នេះ​គឺ​មិន​អាច​​ទិញ​ ដូរ​ និង​បន្ត​កុងត្រា​ថ្មី​កីឡាករ​នោះ​ ក្រោយ​រដ្ឋាភិបាល​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ តែនៅ​ពេល​នេះ​ក្លឹប​តោខៀវនេះ​​ទើប​អាច​លក់​សំបុត្រ​ចូល​មើល​ប្រកួត​វិញ​ប៉ុណ្ណោះ​៕