ខ្សែ​ការពារ Eric Bailly ត្រូវ​បាន​អ្នក​គាំទ្រ​​ជា​ច្រើន​បន្ទោស ក្រោយ​រូប​គេ​ព្យាយាម​ទាត់​ប៉េណាល់ទី No Look ក្នុង​វគ្គ​​សំខាន់​ក្នុង​ជំនួប​រវាង​កូឌីវ័រ​ទល់​នឹង​អេហ្ស៊ីប។

Eric Bailly
Eric Bailly

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Africa Cup of Nations វគ្គ​១៦​ក្រុម​ចុងក្រោយ​ រយៈពេល​១២០​នាទី កូឌីវ័រ​​និង​​អេហ្ស៊ីប​បាន​បញ្ចប់​ត្រឹម​លទ្ធផល ០-០ ប៉ុណ្ណោះ។ ដូច្នេះ​ពួក​គេ​ត្រូវ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ ជា​លទ្ធផល អេហ្ស៊ីប​បាន​យក​ឈ្នះ ៥-៤ លើ​កូឌីវ័រ។

Eric Bailly គឺ​ជា​អ្នក​ធ្វើ​ឲ្យ​ខកខាន​គ្រាប់​បាល់​របស់​កូឌីវ័រ ដោយ​គេ​បាន​ព្យាយាម​លោត​ស្ទីល​ទាត់​តាម Bruno Fernandes ហើយ​ថែម​ទាំង​​មិន​មើល​ (No Look) បាល់​ទៀត។ ចំណុច​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កូឌីវ័រ​ជា​ច្រើន​ខឹង​សម្បារ​។

លើ​បណ្ដាញ​សង្គម​អ្នក​គាំទ្រ​ម្នាក់​បាន​និយាយ​ថា៖ “ទាត់​ប៉េណាល់ទី​ No Look? Bailly ពិត​ជា​មាន​បញ្ហា​ហើយ។ ឯ​ម្នាក់​ទៀត​សរសេរ​ថា៖ “​កីឡាករ​ម្នាក់​ព្យាយាម​ទាត់​តាម Jorginho, Bruno និង Firmino ក្នុង​ប៉េណាល់ទី​មួយ​បាល់ ហើយ​​នៅ​តែ​មិន​ចូល​ទៀត”៕