photo of Gareth Bale
Gareth Bale of Wales

ខ្សែ​បម្រើប្រយុទ្ធល្បឿនលឿន Gareth Bale បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ក្នុង​ប្រវត្តិសាស្ត្ររបស់វេលស៍ ក្រោយពី​ឈ្នះ​ចិន​ 6-0 ។ ហើយក៏បាន​បំបែកកំណត់ត្រារបស់​អតីត​តារាបាល់ទាត់​ក្លឹប Liverpool លោក Ian Rush ផងដែរ ។

ខ្សែ​បម្រើប្រយុទ្ធរបស់ Real Madrid រូបនេះ​បានស៊ុតបញ្ចូលទី 3គ្រាប់ក្នុងចំណោមជ័យជម្នះ 6ទល់នឹង0 លើម្ចាស់ផ្ទះចិនក្នុងពាន China Cup នៅ​ថ្ងៃព្រហស្បតិ៍ ទី24 មីនាម្សិលមិញនេះ ។

Bale រកបាន ​29គ្រាប់ក្នុងចំណោម​ 69ប្រកួត ខណៈលោក Ian Rush ស៊ុតបាន 28គ្រាប់​ក្នុងចំណោម​ 66ប្រកួតរបស់វេលស៍ ៕

ប្រភពពី៖ bbc