ខ្សែប្រយុទ្ធ Gareth Bale ចាប់ផ្តើមជីវិតថ្មីជាមួយ Real Madrid យ៉ាងល្អ ក្រោយពីគ្មានអវមាន Cristiano Ronaldo និង Zinedine Zidane ដោយក្នុងការប្រកួតបើកឆាក់លីគកំពូលរបស់អេស្ប៉ាញ La Liga កាលពីយប់មិញនេះគឺលោករកបានមួយគ្រាប់ ខណៈដែរ Real Madrid បានយកឈ្នះ Getafe 2ទល់ឹនង0។

Gareth Bale
Gareth Bale

គ្រាប់ទី 1ធ្វើបានដោយខ្សែការពារ Dani Carvajal បានតែតបាល់បញ្ចូលទីបានយ៉ាងអស្ចារ្យក្រោយពេលអ្នកចាំទីក្រុម Getafe បានឡើងមកចាប់បាល់ហួសធ្វើឱ្យខ្សែការពាររូបនេះមានឧកាសតែតបាល់បញ្ចូលទីបានសម្រេចនៅក្នុងនាទីទី 20។

ចំណែកគ្រាប់ទី 2វិញគឺកើតឡើងនៅនាទីទី 51ក្រោយពីខ្សែប្រយុទ្ធ Marco Asensio បានលើកបាល់ចូលតំបន់គ្រោះថ្នាក់ហើយខ្សែប្រយុទ្ធ Gareth Bale ហក់ទៅស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អ​ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ BBC