1
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
គ្រូបង្វឹក Xavi និយាយថា Raphinha លេងដូច Neymar ចំណែកការស៊ុតដូច Rivaldo
គ្រូបង្វឹកលោក Xavi Hernandez បានបង្ហាញការកោតសរសើរទៅកាន់កីឡាករ Raphinha ដោយលោកបានមានប្រសាសន៍ថាខ្សែប្រយុទ្ធរូបនេះមានចំណុចពិសេសខុសពីកីឡាករប្រេស៊ីលដ៏ទៃដែលលោកធ្លាប់លេងជាមួយជាពិសេសរូបគេមានចង្វាក់លេងនៅស្លាបដូច Neymar ចំណែករបៀបស៊ុតវិញដូច Rivaldo។ ជាការពិតណាស់ នៅរដូវក្តៅនេះ Barcelona បានទិញយក Raphinha ពី Leeds United ក្នុងតម្លៃ ៥៥ លានផោន ឬប្រមាណជា (៦៦ លានដុល្លារអាមេរិក) អមជាមួយកុងត្រារយៈពេល ៥ ឆ្នាំពោលគឺដល់ខែមិថុនា ឆ្នាំ ២០២៧ ខណៈការចាប់ផ្តើមរដូវកាលដំបូងជាមួយក្រុមអ្នកមានបុណ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កំពុងតែបង្ហាញសញ្ញាណវិជ្ជមាន ក្រោមការដឹកនាំរបស់លោក Xavi។ ទាក់ទងនឹងរឿងខាងលើ លោក Xavi បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Raphinha គឺមានភាពខុសប្លែកពីកីឡាករ ប្រេស៊ីល ដ៏ទៃដែលខ្ញុំធ្លាប់លេងជាមួយ។ គាត់គឺលេងដូច Neymar ក្នុងនាមជាខ្សែប្រយុទ្ធស្លាប ប៉ុន្តែគាត់មានរបៀបស៊ុតដូច Rivaldo។ គាត់ជាកីឡាករម្នាក់ ដែលមានភាពសុខប្លែកពីគេ”៕
15 Aug 2022
Football News
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ ក្រោយចប់នឹង Real Madrid
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មាន IL Messaggero កាលពីចុងសប្ដាហ៍កន្លងទៅនេះថា លោកនឹងចូលនិវត្តន៍ហើយបន្ទាប់ពីចប់ជាមួយនឹងក្លឹប Real Madrid ហ្នឹង។ លោក Ancelotti បាននិយាយថា៖” សុរបខ្ញុំឈ្នះពានទាំងអស់ខ្ទង់២៤ពាន ក្នុងអាជីពជាអ្នកដឹកនាំក្លឹបនេះ។ ការពិតនោះគឺថាចំនួនឈ្នះពានទាំងនេះគឺខ្ញុំមិនខ្វល់នោះទេ។ នៅពេលខ្ញុំចប់អាជីពនេះ ខ្ញុំនឹងគិតគូរថាទុកដាក់ពានទាំងនេះយ៉ាងម៉េចឲ្យបានសម។ ឥឡូវនេះខ្ញុំនៅផ្ដោតលើការបង្វឹក ខ្ញុំពេញចិត្តនឹងការងាររាល់ថ្ងៃរបស់ខ្ញុំណាស់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាទិភាពរបស់ខ្ញុំគឺពង្រឹងតាក់តិកលេងជានិច្ច តែឥឡូវនេះខ្ញុំផ្ដោតលើទំនាក់ទំនងជាមួយនឹងមនុស្សវិញ ខ្ញុំចង់ស្គាល់មនុស្សឲ្យបានច្រើន ជាពិសេសក្មេងជំនាន់ក្រោយ “។ លោកបន្តថា៖” ការដឹកនាំនៅ Real Madrid នឹងនាំមកនូវទីបញ្ចប់នៃអាជីពរបស់ខ្ញុំ។ បន្ទាប់ពីក្លឹបនេះ ខ្ញុំនឹងចូលនិវត្តន៍ហើយ។ Real Madrid គឺក្លឹបកំពូលបំផុតក្នុងបាល់ទាត់ អញ្ចឹងគឹថាដល់ពេលបញ្ចប់ហើយ ក្រោយចប់នឹងអាជីពនៅក្លឹបនេះ “។ Ancelotti ជាអ្នកដឺកនាំក្លឹបដ៏ជោគជ័យមួយរូបដោយលោកធ្លាប់ឈ្នះពានលីគកំពូល ក្នុងលីគកំពូលធំៗទាំង៥របស់អឺរ៉ុប ដោយលោកក៏ធ្លាប់ឈ្នះពាន UEFA Champions League ផងដែររហូតដល់ទៅ៤ដងឯណោះ។ លោកនៅសល់កុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៤៕
15 Aug 2022
Football News
ចាញ់ ៤-០ លោក Ten Hag លុបចោលថ្ងៃសម្រាក ឲ្យកូនសិស្សបុកហាត់ត្រៀមប៉ះ Liverpool
អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានលុបចោលគម្រោងសម្រាកសម្រាប់ថ្ងៃអាទិត្យ ក្រោយចាញ់ Brentford ៤-០ ក្នុងក្របខណ្ឌ Premier League។ ដោយគ្មានការប្រកួតរហូតដល់ការជួប Liverpool នៅក្នុងកីឡដ្ឋាន Old Trafford នៅថ្ងៃទី ២២ ខែ សីហា លោក Ten Hag មានបំណងចង់ឲ្យក្រុមទាំងមូលសម្រាកនៅចុងសប្ដាហ៍។ យ៉ាងណាក្ដី អ្នកចាត់ការសញ្ជាតិហុល្លង់បានផ្លាស់ប្ដូរចិត្តវិញ បន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅចាញ់ Brentford ដល់ទៅ ៤-០។ លើទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃអាទិត្យលោក Ten Hag បានឲ្យកីឡាករទាំងអស់ហាត់បន្ថែមនិងឲ្យពួកគេរត១៣,៨គ.ម។ ធ្វើបែបនេះដោយសារតែក្នុងជំនួបជាមួយ Brenford កីឡាកររបស់ Man United រត់បានតិចគីឡូម៉ែត្រជាងគូប្រកួត។ បើឆាកលីគ២ប្រកួតកន្លងទៅបិសាចក្រហមធ្វើមិនបានល្អសោះ ដោយប្រកួតដំបូងចាញ់ Brighton ២-១ បន្ទាប់មកចាញ់ Brenford។ បច្ចុប្បន្ន United កំពុងនៅបាតតារាងគ្មានពិន្ទុរាប់
15 Aug 2022
Football News
Tuchel និយាយបែបណាលើ Conte ក្រោយប៉ះគ្នាមួយប្រាវបានកាតក្រហមម្នាក់មួយ?
លោក Thomas Tuchel បាននិយាយថា កំហុសគ្រប់យ៉ាងមកពីលោក Antonio Conte ទាំងអស់ចំពោះជម្លោះរវាងអ្នកចាត់ការទាំងពីរសម្រាប់ការប្រកួតយប់មិញ។ ការប្រកួតក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទីពីរ Spurs រកបានគ្រាប់ចុងក្រោយម៉ោងតាមស្មើ Chelsea ២-២ ក្នុងកីឡដ្ឋាន Stamford Brigdge។ ប៉ុន្តែក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត មានការប៉ះទង្គិចគ្នារវាងលោក Tuchel និង Conte សម្រាប់ការប្រកួត London Derby នេះ។ ពេលបញ្ចប់ការប្រកួត អ្នកចាត់ការទាំងពីរខាងលើបានដើរមកចាប់ដៃគ្នា ក្រោយមកការមានជម្លោះពាក្យសម្ដីរហូតធ្វើឲ្យផ្អើលពេញទីលាន។ទាំង Tuchel និង Conte ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមម្នាក់មួយដូចគ្នា។ និយាយក្រោយទទួលបានកាត លោក Tuchel ថា៖ “ខ្ញុំគិតថា ពេលដែលអ្នកចាប់ដៃគ្នា អ្នកត្រូវតែសម្លឹងមើលភ្នែកគ្នាទៅវិញទៅមក។ Conte មានគំនិតផ្សេង។ នេះជាការសម្រេចមិនត្រឹមត្រូវពីអាជ្ញាកណ្ដាលថ្ងៃនេះ”៕
15 Aug 2022
Football News
Marcus Rashford បានបដិសេធមិនផ្ទេរទៅក្លិបអ្នកមាន PSG
ខ្សែប្រយុទ្ធ Marcus Rashford បានបដិសេធមិនផ្ទេរទៅក្លិប Paris Saint-Germain ទេបន្ទាប់ពីលេចឮថាភាគីលោក Christophe Galtier ចង់បានគេ។ កីឡាករសញ្ជាតិអង់គ្លេស រូបនេះចង់បន្តស្នាក់នៅទឹកដី Old Trafford ដើម្បីជួយក្រុមរបស់លោក Erik Ten Hag បើទោះជារដូវកាលមុន គេលេងមិនសូវបានល្អនិងទទួលបានពាក្យរិះគន់យ៉ាងក្រាស់ក្រែលពីអ្នកគាំទ្រក៏ដោយ។ Rashford ជាកីឡាករបណ្ដុះថ្នាលយុវជនរបស់បិសាចក្រហម ហើយបានឡើងមកលេងឈុតធំនៅឆ្នាំ២០១៥។គេរកបាន៩៣គ្រាប់ក្នុងការបង្ហាញខ្លួន៣០៤ប្រកួតឲ្យ Man United ខណៈកុងត្រាគេនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។ សារព័ត៌មាន Daily Mail បានផ្សាយថា Manchester United ជឿជាក់ហើយថា Marcus Rashford នឹងមិនចាកចេញទៅណាទេ៕
14 Aug 2022
Football News
Mbappe ខ្សែប្រយុទ្ធរបស់ PSG និយាយថា Benzema នឹងឈ្នះ Ballon d’Or នៅឆ្នាំនេះ
Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ជឿជាក់ថានៅដំណាក់កាលចុងក្រោយគេនឹងអាចឈរនៅតំណែង Top៣ ជាមួយរៀមច្បង Karim Benzema និង Sadio Mane ក្នុងការប្រជែងពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ។ ជាការពិតណាស់កាលពីឆ្នាំមុន Lionel Messi ជាអ្នកគ្រងតំណែងពានបាល់មាសនេះប៉ុន្តែឆ្នាំនេះនៅក្នុងបញ្ជីប្រជែងពាន Ballon d’Or គឺគ្មានឈ្មោះរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននោះទេ ខណៈនៅឆ្នាំនេះទៀតសោតគ្រប់គ្នាហាក់ជឿជាក់ ខ្ពស់ថា Benzema គឺជាកីឡាករដែលសក្តិសមបំផុតក្នុងការឈ្នះពាន Ballon d’Or។ នៅពេលគេសួរថាតើនរណាសមនឹងជាប់ក្នុងតំណែង top៣ នៃការប្រជែងពាន Ballon d’Or នៅឆ្នាំ នេះ Mbappe បានឆ្លើយទៅវិញប្រាប់កាសែត L’Equipe យ៉ាង ដូច្នេះ ថា៖ “តំណែង top ៣ ដែលខ្ញុំនឹងជ្រើសរើស? ខ្ញុំនឹងនិយាយថាគឺ Benzema ខ្លួនខ្ញុំផ្ទាល់ និង Mane ខ្ញុំចង់និយាយថាឆ្នាំនេះជាឆ្នាំដ៏ជោគជ័យបំផុតរបស់ Benzema”៕
14 Aug 2022