ខែ្សប្រយុទ្ធសញ្ជាតិវេលស៍ កីឡាករ Gareth Bale ត្រូវបានគេរាយការណ៍ថា លោករង់ចាំមើលគ្រូបង្វឹកថ្មីរបស់ Real Madrid សិនមុនសម្រេចចិត្តចាកចេញពីក្លឹបនេះ។

photo of Gareth Bale
Gareth Bale of Real Madrid

ពិតណាស់ ដូចដែលបានដឹងហើយក្នុងរយ៖ពេលប៉ុន្មានប្រកួតចុងក្រោយរបស់ Real Madrid​ លោកមិនសូវជាជាប់ជម្រើស 11នាក់ដំបូងនោះទេ។

ពោលត្រឹមតែជាកីឡាករបម្រុងលោកបាននិយាយក្រោយចប់ការប្រកួត Real Madrid ផ្ដួល Liverpool 3-1 ក្នុងពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ UEFA Champions League 2018 កាលពីខែមុនថា៖ ខ្ញុំត្រូវការជាប់ជម្រើស 11នាក់ដំបូងព្រោះខ្ញុំត្រូវការលេងរៀងរាល់សប្ដាហ៍ ប៉ុន្តែវាមិនបានកើតឡើងទេចំពោះខ្ញុំនៅរដូវកាលនេះ។ ហេតុផលដ៏ល្អរបស់ខ្ញុំឥឡូវនេះ ខ្ញុំនឹងអង្គុយពិភាក្សារឿងអនាគតរបស់ខ្ញុំជាមួយភ្នាក់ងាររបស់ខ្ញុំថាតើ ខ្ញុំនៅទីនេះបន្តទៀតឬ រកកន្លែងដែរមានពេលវេលាសម្រាប់យើង។

យ៉ាងណាក្តីគាត់ Bale ក៏មិនអាចចាកចេញពីក្លឹបនេះបានភ្លាមៗនៅឡើយទេ ដោយរង់ចាំមើលគ្រូបង្វឹក Real Madrid ថ្មីសិនថា លោកត្រូវការ Bale សម្រាប់រដូវកាលថ្មី ឬអត់?៕

ប្រភពពី៖ yahoo