Bale នឹងខកខានលេងម្ដងទៀត ពេលប៉ះអតីតក្រុមរបស់ខ្លួន Tottenhem នៅថ្ងៃស្អែក

ខ្សែប្រយុទ្ធ Gareth Bale នឹងអវត្តមានជាថ្មីម្ដងទៀត ពេលប៉ះជាមួយក្លឹបចាស់ខ្លួន Tottenhem Hotspurs នៅយប់ថ្ងៃពុធខាងមុខ បន្ទាប់ពីមិនមានឈ្មោះក្នុងបញ្ជីរាយកីឡាករ Real Madrid ត្រៀមលេងក្នុងជំនួប UCL មួយនេះ។
កីឡាករសញ្ជាតិស្វីសរូបនេះបានវិលត្រឡប់ចូលហ្វឹកហាត់វិញប៉ុន្តែមិនទាន់គ្រប់គ្រាន់ក្នុងការវិលត្រឡប់ទៅកាន់ផែនការរបស់ Zinedine Zidane សម្រាប់ការប្រកួតដណ្តើមពានលីកនៅឯកីឡដ្ឋាន Wembley ឡើយ។
Gareth Bale នឹងមិនត្រូវបានលេងនៅពេលប៉ះជាមួយ tottenham ក្នុងលីកជើងឯកបន្ទាប់ពីបាត់ខ្លួនចេញពីរក្នុងតារាងឈ្មោះប្រកួត Real Madrid ក្នុងក្រុមការធ្វើដំណើររបស់ Real madrid ។
បើទោះជាកាលពីពេលថ្មីៗ គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានបញ្ជាក់ថា Bale បានត្រលប់មកធ្វើការហ្វឹកហាត់ជាមួយក្រុមវិញក៏ដោយ ខ្សែប្រយុទ្ធរូបនេះនៅតែមិនអាចត្រលប់មកជួយក្រុម ក្នុងការប្រកួត Champions League ជាមួយអតីតក្លឹបខ្លួន Tottenhem Hotspurs។
ចំណែកឯ ខ្សែបម្រើ Isco វិញមានឈ្មោះក្នុងបញ្ជីមួយនេះ បើទោះជារងរបួសកាលពីការប្រកួតថ្ងៃអាទិត្យ ហើយមិនបានហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃចន្ទនេះក៏ដោយ៕
ប្រភពពី៖ goal.com