ក្រុម​ស្តេច​​ស Real Madrid បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ UEFA Champions League 2018 លើក​ទី​3​ជាប់​គ្នា​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ហង្សក្រហម​ Liverpool ដោយ​លទ្ធផល​ 3-1 ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​អ៊ុយក្រែន។

photo of Gareth Bale
Gareth Bale of Real Madrid

ពិតណាស់ ខ្សែបម្រើប្រយុទ្ធ Gareth Bale បានស៊ុតចូល 2គ្រាប់យ៉ាងអស្ចារ្យ ក្រោយប្ដូរចូលជំនួស Isco ក្នុងតង់ទី2 ជួយ Real Madrid ផ្ដួល Liverpool 3-1។ ប៉ុន្តែការប្រកួតយប់មិញអាចជាការលេងលើកចុងក្រោយរបស់ Bale សម្រាប់ Real ក៏ថាបាន បន្ទាប់ពីខ្សែប្រយុទ្ធស្លាបដ៏ឆ្នើមរបស់វេលស៍រូបនេះបង្ហើបថារូបគេនឹងនិយាយអំពីបញ្ហាអនាគតខ្លួនសារជាថ្មី។

ក្រោយចង់ការប្រកួត Real Madrid ផ្ដួល Liverpool 3-1 ក្នុងពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ UEFA Champions League 2018 កាលពីយប់មិញនេះ លោកបាននិយាយថា៖ ខ្ញុំត្រូវការជាប់ជម្រើស 11នាក់ដំបូងព្រោះខ្ញុំត្រូវការលេងរៀងរាល់សប្ដាហ៍ ប៉ុន្តែវាមិនបានកើតឡើងទេចំពោះខ្ញុំនៅរដូវកាលនេះ។ ហេតុផលដ៏ល្អរបស់ខ្ញុំឥឡូវនេះ ខ្ញុំនឹងអង្គុយពិភាក្សារឿងអនាគតរបស់ខ្ញុំជាមួយភ្នាក់ងាររបស់ខ្ញុំថាតើ ខ្ញុំនៅទីនេះបន្តទៀតឬ រកកន្លែងដែរមានពេលវេលាសម្រាប់យើង៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Goal