ខ្សែប្រយុទ្ធសញ្ចាតិវេលស៍កីឡាករ Gareth Bale នឹងបន្តនៅជាមួយក្លឹប Real Madrid នារដូវកាលក្រោយទៀត ដោយសារតែក្លឹបដែលចង់បានរូបគេ មិនហានអោយតម្លៃដែលក្លឹបចង់បាន​ ។

photo of Gareth Bale
Gareth Bale of Real Madrid

ពិតណាស់ ខ្សែប្រយុទ្ធវ័យ 28ឆ្នាំរូបនេះ មាន​ក្លឹបធំៗជាច្រើនដែលចង់បានរូបគាត់ដូចជា Manchester United, Liverpool, Manchester City, Bayern Munich, Chelsea នឹងក្លឹបចាស់របស់គេផងដែល Tottenham Hotspu ។

ដោយសារ Real Madrid ដាក់តម្លៃលក់ខ្សែប្រយុទ្ធរូបនេះ ថ្លៃពេកទើបពួកគេមិនហានអោយតម្លៃនោះ។ ដូច្នេះ Bale នឹងត្រូវព្យាយាមហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីប្រជែងយកកៅអីជម្រើសដំបូង នារដូវកាលក្រោយបន្តទៀត៕

ប្រភពពី៖ Goal