ខ្សែប្រយុទ្ធ Gareth Bale កំពុងប្រឈមនឹង​ការចរចាដ៏តឹងតែង​ជា​មួយ​នឹង​គ្រូ​បង្វឹកថ្មីលោក Julen Lopetegui របស់​ក្លឹប​​ Real Madrid ។ ខណៈពេលនេះ Bale កំពុង​ស្ថិតនៅស្រុកកំណើតរបស់គាត់​ ដោយលោកទៅពិនិត្យមើលប៉ាដែលទើបនឹងថ្មី លោកបាន​ប្រាប់មិត្ត​ភក្តិ​ថា ទៅប្រទេសអេស្ប៉ាញវិញលោកនឹងនិយាយពី​អំពី​អនាគតជាមួយ Real Madrid។

Gareth Bale
Gareth Bale

បើទោះបីជា Bale ​រកបាន​ 2គ្រាប់​ជួយ​ឱ្យ​ Real Madrid ​យក​ឈ្នះ​ក្រុម​ Liverpool ​3-1 នៅ​វគ្គ​ផ្តាច់ព្រ័ត្រពាន​ Champions League កាលពីខែ​ឧសភាក៏ដោយ​។ ប៉ុន្តែលោកនៅតែចង់ចាកចេញពីក្លឹបនេះព្រោះក្រោមការដឹកនាំរបស់ Zinedine Zidane គឺលោកមិនសូវជាប់ជម្រើស 11នាក់ដំបូងឡើយ។ ខណៈខ្សែប្រយុទ្ធសញ្ចាតិវេលស៍រូបនេះ លោកនឹងរកទ្រនុំថ្មីព្រោះខ្លួនចង់បានពេលលេងឱ្យបានពេញលេញ ឮដូច្នេះក្លឹបយក្សអង់គ្លេស Manchester United ក៏ត្រៀមលុយហើយដែលឱ្យថាខ្សែប្រយុទ្ធវ័យ 28ឆ្នាំរូបនេះព្រមចាកចេញពួកគេនឹងទិញភ្លាម។

ប៉ុន្តែពេលនេះ Bale មានភាគរយខ្ពស់ក្នុងការលេងឱ្យក្លឹបនេះបន្តទៀត ព្រោះគ្រូបង្វឹកដែលមិនដូចដាក់ឱ្យលោកចូលលេងគឺគាត់លាលែងពីដំណែងនេះ ហើយខណៈដែលគូរប្រជែងក្នុងជម្រើស 11នាក់ដំបូងជាមួយលោក Cristiano Ronaldo ក៏បានចាកចេញដែរ ប៉ុន្តែរៀងពិបាកទិចហើយប្រសិនបើក្លឹបនេះ ទិញបានខ្សែប្រយុទ្ធ Eden Hazard ឬ Neymar ៕

ប្រភពពី៖ Mirror