ការវិលត្រលប់ពីរបួសមកកាន់ទីលានប្រកួតវិញយ៉ាងជោគជ័យបានតបស្នងដល់ Gareth Bale នូវរង្វាន់កីឡាករល្អជាងគេប្រចាំខែមករារបស់ Real Madrid បោះឆ្នោតដោយអ្នកគាំទ្រ។

photo of Gareth Bale
Gareth Bale won Real Madrid’s best player in January

ក្នុងការចូលលេងបាន 5 ប្រកួតនៅដើមឆ្នាំ2018 របស់កីឡាករសញ្ចាតិវេលស៍រូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួន 5 គ្រាប់ដោយក្រុម Deportivo La Coruna 2គ្រាប់ក្រុម Celta Vigo នឹងក្រុម Numancia ក្នុងក្របខ័ណ្ឌ Copa del Rey ផងដែរ ។

ដោយបានអង្គុយមើលការប្រកួត 14 ប្រកួតនៅចុងឆ្នាំ 2017 ។Bale បានចាប់ផ្ដើមឆ្នាំថ្មីរបស់គេក្នុងកម្រិតកំពូល ហើយនឹងក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Real Madrid ខណៈដែលពួកគេចាត់ថាជាកីឡាករដ៏សំខាន់ក្នុងការប៉ះទង្គិច ជាមួយនឹងក្លឹប Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី14 ក្នុងខែនេះ ៕

ប្រភពពី៖ Marca