ខ្សែប្រយុទ្ធ​ Gareth Bale ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹប​ Los Angeles (LAFC) ក្របខ័ណ្ឌ​ MLS បាន​ឆ្លើយ​តប​ទៅ​នឹង​សារព័ត៌មាន​ទាក់ទង​នឹង​អាជីព​របស់​គេ​នៅ​លីគ​អាមេរិក​មួយ​នេះ​ ដោយ​ថា​គេ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​ ព្រោះ​មាន​អ្នកគាំទ្រ​ជួយ​គាំទ្រ​បាន​ខ្លាំង​នៅ​ក្នុង​ថ្ងៃ​នេះ​។

Gareth Bale
Gareth Bale

Bale បាន​ចប់​កុងត្រា​នឹង​ Real Madrid រួច​ក៏​បាន​ផ្លាស់​មក​ LAFC ក្នុង​លក្ខខណៈ​ Free Agent ដោយ​មក​ទល់​នឹង​ពេល​នេះ​គឺ​ចូល​រួម​លេង​បាន​១១ប្រកួត​ និង​ស៊ុត​ចូល​២គ្រាប់​។

ទាក់ទង​នឹង​ជីវិត​និង​អាជីព​នៅ​ MLS នេះ​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​បាន​លើក​ឡើង​ថា​ មាន​ការ​ពេញ​ចិត្ត​នឹង​អ្នកគាំទ្រ​ខ្លាំង​ ព្រោះ​អ្នកគាំទ្រ​មាន​ការ​គាំទ្រ​ខ្លាំង​ និង​ទុក​ពេល​វេលា​ឲ្យ​បង្ហាញ​សមត្ថភាព​ឲ្យ​អស់​ពី​ខ្លួន​តែ​ម្ដង​ ដោយ​គ្រួសារ​គេ​ និង​គេ​ខ្លួន​ឯង​នៅ​ពេល​នេះ​គឺ​ពេញ​ចិត្ត​នឹង​ទី​នេះ​ខ្លាំង​ ដោយ​កាយ​សម្បទា​ និង​ទម្រង់​លេង​របស់​គេ​គឺ​កាន់​តែ​ប្រសើរ​ក្នុង​ខណៈ​នេះ​។

ទន្ទឺម​នឹង​ការ​ខិត​ខំ​នៅ​ LAFAC ​កីឡាករ​វ័យ​៣៣ឆ្នាំ​រូប​នេះ​គឺ​តែ​បង្ហាញ​ចិត្ត​ចង់​ចូល​រួម​ប្រកួត​ World Cup 2022 ដោយ​គេ​ថា​ គេ​ត្រៀម​ជា​និច្ច​សម្រាប់​ក្រុម​ជម្រើសជាតិ​ ដោយ​នឹង​ខិត​ខំ​ជា​និច្ច​ រួច​អ្វីៗ​គឺ​ស្ថិត​លើ​គ្រូ​ក្រុម​ជម្រើសជាតិ​ជា​អ្នក​សម្រេច​។

Bale ក៏​មាន​ឈ្មោះ​ចូល​លេង​ក្នុង​ប្រកួត​ Nations League ឲ្យ​ក្រុម​ជម្រើសជាតិ​វែល​ក្នុង​ខែ​នវ​ផង​ដែរ​៕