Bale ស៊ុតពីរគ្រាប់ម្នាក់ឯង ជួយ Real ឈ្នះ 6-0 លើក្រុម Celta (មានវីដេអូ)

Gareth Bale បានទាត់បញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងចំណោមជ័យជម្នះ 6ទល់នឹង0 របស់ Real Madrid លើ Celta Vigo ក្នុងជំនួប La Liga ក្នុងសប្ដាហ៍ទី37 ខណៈដែលនៅសល់តែមួយប្រកួតទៀត1ប្រកួតទៀតទេនឹងចប់លីគហើយ។
ក្នុងការប្រកួតដែលគ្មានវត្តមាន Cristiano Ronaldo ក្លឹបរហស្សនាមស្ដេចសបាននាំមុខដល់ទៅ៣គ្រាប់ត្រឹមវគ្គទីមួយ ធ្វើបានដោយ Gareth Bale ពីរគ្រាប់ និង Isco ១គ្រាប់។ ឈានដល់វគ្គទីពីរ Madrid បន្តបន្ថែ៣គ្រាប់ទៀតសម្រេចទីដោយកីឡាករ Isco, Kroos និង Hakimi ម្នាក់មួយគ្រាប់ទៀត បូករួមទាំងគ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែការពាររបស់ Celta de Vigo៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ bbc
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
La Liga News
Messi បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត៣លើក Barcelona ឈ្នះ Real Betis ដោយលទ្ធផល 3-2
តារាឆ្នើម Lionel Messi បានបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣គ្រាប់ នៅក្នុងការប្រកួតដែល Barcelona បានយកឈ្នះទៅលើ Real Betis ដោយលទ្ធផល 3-2 ហើយខិតកាន់តែកៀកជាមួយក្រុមកំពូលតារាងលីគកំពូលអេស្ប៉ាញ Real Madrid។ គ្រាប់បាល់ប៉េណាល់ទីនៅនាទីទី៦របស់ Sergio Canales បានជួយឲ្យក្រុមម្ចាស់ផ្ទះ Betis នាំមុខ ប៉ុន្ដែ Frenkie de Jong បានរកគ្រាប់បាល់តាមស្មើសំរាប់ Barcelona នៅ៣នាទីបន្ទាប់។ ការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Nabil Fekir ជួយឲ្យ Betis នាំមុខសារជាថ្មី ហើយក៏ត្រូវបានក្រុមភ្ញៀវតាមស្មើសារជាថ្មីដោយ Sergio Busquets មុនពេលដែល Clement Lenglet រកគ្រាប់បាល់ជ័យជំនះ។ បច្ចុប្បន្ន Barcelona បន្ដឈរនៅលេខ២ ក្នុងតារាង La Liga ដោយមានគំលាត ៣ពិន្ទុពីក្រុមកំពូលតារាង Real Madrid ដែលទើបតែឈ្នះ Osasuna ដោយលទ្ធផល 4-1៕
10 Feb 2020
La Liga News
កីឡាករ Real Madrid បីរូបអាចនឹងអវត្តមានពេលប៉ះ Sevilla យប់នេះ !
ក្រុម Real Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Sevilla ក្នុងការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី២០។ វានឹងក្លាយជាជំនួបតឹងតែងមួយនៅ La Liga ត្បិតអីក្រុម Sevilla កំពុងធ្វើបានល្អដូចនឹងក្រុម Real Madrid ដែរ។ ក្រុមភ្ញៀវមួយនេះឈរនៅចំណាត់ថ្នាក់លេខ៤ ចាញ់ក្រុម Real Madrid តែ៥ពិន្ទុប៉ុណ្ណោះ។ ខណៈដែលក្រុមរបស់លោក Zidane ក៏អវត្តមានកីឡាករសំខាន់ច្រើនដែរដូចជា Gareth Bale , Valverde និង Ramos ជាដើម។ អ្នកចាត់ការ Zidane បាននិយាយមុនការប្រកួតផងដែរថា៖ “វានឹងក្លាយជាប្រកួតពិបាកសម្រាប់យើង។ យើងបានអវត្តមានកីឡាករសំខាន់ច្រើន ប៉ុន្តែខ្ញុំគិតថាយើងអាចមានអ្នកជំនួសពួកគេបាន។ យើងបានរៀបចំ នឹងធ្វើឱ្យការប្រកួតនេះល្អមើល សម្រាប់អ្នកគាំទ្ររបស់យើង”៕
18 Jan 2020
Other News
Lionel Messi តាមទាន់កំណត់ត្រារបស់ Cristiano Ronaldo នៅ La Liga
បន្ទាប់ពីជ័យជម្នះ ដោយលទ្ធផល ៤ទល់នឹង ១ លើក្រុម Celta Vigo កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ, ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ lionel Messi បានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ hat-trick ច្រើនជាងគេ នៅ La Liga តាមស្មើកំណត់ត្រារបស់ Cristiano Ronaldo អតីតកីឡាកររបស់ Real Madrid ។ តាមរយៈគ្រាប់បាល់ hat-trick (៣គ្រាប់) នៅក្នុងការប្រកួតជាមួយក្រុម Celta Vigo នោះ បានធ្វើឲ្យ Messi រកបានបាល់ hat-trick សរុបចំនួន ៣៤ដង ដែលតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ពេលគាត់នៅលេងក្នុងក្លឹប Real Madrid ដែលមាន ៣៤ដងដែរ ។ Messi បានសម្រេចគ្រាប់បាល់ hat-trick លើកទី ៣៤ ក្នុងចំណោម
11 Nov 2019
La Liga News
ខ្សែប្រយុទ្ធឆ្នើម Messi ធ្វើបាន hat-trick ក្រោយស៊ុតហ្រ្វីឃីក២ដងជួយ Barcelona ឈ្នះ CetaVigo ៤-១
ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកគ្រាប់បាល់បញ្ចូលទី Hat-trick ដែលក្នុងនោះបានរាប់បញ្ចូលបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យចំនួន ២ គ្រាប់ខណៈដែលក្រុមម្ចាស់ជើងឯកបាសេឡូណាបានផ្តួលក្រុមភ្ញៀវ Celta Vigo នៅក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី១២ក្នុងលទ្ធផល៤ទល់និង១ ។ កំពូលខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអាហ្សង់ទីន Messi បានរកគ្រាប់ បាល់ បើកឆាកដំបូងដោយបាល់ពិន័យម៉ែត្រនៅនាទីទី២៣ បន្ទាប់ពីខ្សែការពារ Joseph Aidoo របស់ក្រុម Celta Vigo ធ្វើអោយដៃប៉ះបាល់ ក្រោយពីការបញ្ជូន របស់ Junior Firpo ។ កីឡាករ Lucas Olaza បានព្យាយាមរកគ្រាប់បាល់តាមស្មើដោយការស៊ុតពីចំងាយយ៉ាងល្អសម្រាប់ក្រុមភ្ញៀវនៅនាទ៤២ មុនពេល Messi រកបានគ្រាប់បាល់ហ្រ្វីឃីកដ៏ល្អដើម្បីបំប៉ោងសំណាញ់និងធ្វើបានស្រដៀងគ្នា ដោយការស៊ុតហ្រ្វីឃីក លើកទី២នៅ ៤ នាទីក្រោយមកទៀត ជួយអោយក្រុមលោក Ernesto Valverde នាំមុខ៣ទល់និង១ មុនខ្សែបម្រើជើងចាស់អេស្បាញ Sergio Busquets បន្ថែមគ្រាប់បាល់ទី ៤អោយក្រុមម្ចាស់ផ្ទះ ។បញ្ចប់លទ្ធផលប្រកួតក្រុម Barcelona ៤-១
10 Nov 2019
La Liga News
Barcelona ចាញ់ជាលើកទី៣ នៅ La Liga ក្រោយចាញ់ Levante 3-1 កាលពីយប់ថ្ងៃសៅរ៌
ក្រុមខ្លាំងអេស្ប៉ាញ FC Barcelona បានភ្លាត់ចាញ់នៅ La Liga ជាលើកទី៣ នៅរដូវកាលនេះ ក្រោយចាញ់ម្ចាស់ផ្ទះ Levante ៣-១ កាលពីយប់ថ្ងៃសៅរ៌ ។ Lionel Messi ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ជួយឲ្យ Barca នាំមុខ ១-០ មុននៅនាទី៣៨ ប៉ុន្តែនៅតង់ទី២ Levante បានវាយបក៣គ្រាប់វិញ។ នេះជាបរាជ័យលើកទី៣ នៅ La Liga សម្រាប់ Barcelona បន្ទាប់ពីពួកគេចាញ់ Athletic Bilbao ១-០ កាលថ្ងៃទី១៧ ខែសីហា និងចាញ់ Granada ២-០ កាលថ្ងៃទី២២ ខែកញ្ញា។ ទោះយ៉ាងណា ក្រុមអ្នកមានបុណ្យនៅតែបន្តឈរកំពូលតារាង បន្ទាប់ពី Real Madrid និង Atletico Madrid បានត្រឹមស្មើនៅយប់មិញដែរ៕ X
04 Nov 2019
La Liga News
Messi ប្ដូរចេញក្នុងការប្រកួត LA LIGA លើកទី៤០០ របស់គេ
កីឡាករ Lionel Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមធ្វើបានសម្រេចគ្រាប់បាល់ទី១ ប៉ុន្តែមិនអាចបន្តលេងដល់តង់ទី២ ក្នុងការប្រកួតជាមួយក្លឹប Villarrel នៅទឹកដី Camp Nou នៅថ្ងៃអង្គារ។ ការចូលលេងលើកដំបូងរបស់ Messi ក្នុងលីគកំពូលអេស្ប៉ាញរដូវកាលថ្មី មិនបានចប់ចុងចប់ដើមនោះទេ ព្រោះគេត្រូវជំនួសពេលចប់តង់ទី១ ក្នុងការប្រកួតជាមួយក្លឹប Villarreal។ កីឡាករជម្រើសជាតិអាស្សង់ទីនរូបនេះមានឈ្មោះក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់ពីសម្រាកព្យាបាលរបួសកំភួនជើង ប៉ុន្តែបែរជាត្រូវមានរបួសម្ដងទៀតក្នុងការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញនេះ។ Messi ទទួលការព្យាបាលពីក្រុមគ្រូពេទ្យរបស់ក្លឹប Barcelona បន្ទាប់ពីការប៉ះទង្គិចគ្នា ហើយក៏វិលត្រលប់មកចូលរួមការប្រកួតវិញ។ យ៉ាងណាមិញ កីឡាករដែលមានវវ័យ ៣២ឆ្នាំនេះមិនមានវត្តមានក្នុងការប្រកួតបន្តក្នុងតង់ទី២ នោះទេ ដោយគេត្រូវបានជំនួសដោយកីឡាករ Ousmane Dembele។ Messi ទើបតែទទួលបានពានរង្វាន់ កីឡាករបុរសល្អបំផុតរបស់ FIFA នៅទីក្រុង Milan កាលពីថ្ងៃចន្ទ ហើយការប្រកួតជាមួយ Villarreal ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី៤០០ របស់គេនៅ Barcelona។ គេមានចំណែកសំខាន់នៅក្នុងគ្រាប់បាល់ដំបូងរបស់ Barcelona ដោយបានបញ្ជូនបាល់ពីជ្រុងមកឱ្យកីឡាករ Antoine Griezmann តែតបញ្ចូលទីបានសម្រេច ជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខមុនមួយគ្រាប់។ Valverde on
25 Sep 2019