ខ្សែប្រយុទ្ធល្បើនលឿន​ Gareth Bale ស៊ុត3គ្រាប់ម្នាក់ឯងជួយ Real Madrid យកឈ្នះក្រុមមកពីអាសុី Kashima Antlers 3ទល់នឹង1 ក្នុងវគ្គពាក់កណ្ដាលគផ្តាច់ព្រ័ត្រពាន Club World Cup កាលពីយប់មិញ។

Bale ស៊ុត3គ្រាប់តែឯងជួយ Real Madrid ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Club World Cup
Bale ស៊ុត3គ្រាប់តែឯងជួយ Real Madrid ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Club World Cup

Gareth Bale រក​បាន​គ្រាប់​បាល់​ដំបូង​នៅ​នាទី​ទី44 គ្រាប់​ទី2 រក​បាន​ដោយ​នៅ​នាទី​ទី 53 និង​គ្រាប់​ទី​៣ រក​បាន​​នៅ​នាទី​ទី​55។ បី​គ្រាប់​របស់​​ខ្សែ​​ប្រយុទ្ធ​សញ្ជាតិ​វែល​គឺ​ស្ថិត​ក្នុង​រយៈ​ពេល​តែ 11នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​មុន​ពេល​បញ្ចប់​ការ​ប្រកួត​ក្រុម​របស់​ជប៉ុន Kashima Antlers ​បាន​ត​ដៃ​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី78។ ចប់​ការ​ប្រកួត​ Kashima Antlers ចាញ់​ Real Madrid 3-1។

Bale បច្ចុប្បន្នបានស៊ុតបាល់បញ្ចូលទី 6 គ្រាប់ក្នុងការប្រកួត 5 ប្រកួតនៅ Club World Cup ដោយបានប្ដូរគាត់ចេញនៅនាទីទី 60 ព្រោះគាត់រៀងមានបញ្ហាទិចតួចចៀសវាងធ្ងន់ធ្ងរ ក្នុងការទៅប្រកួតជាមួយក្រុម​របស់​ម្ចាស់​ផ្ទះ Al Ain ៕

X

ប្រភព៖ BBC