តារាឆ្នើម Gareth Bale កំពុងតែជំរុញឱ្យ Real Madrid ចុះហត្ថលេខាជាមួយខ្សែបម្រើរបស់កាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey នៅទីផ្សារដោះដូរកីឡាករបើកនៅពេលខាងមុខនេះ

Gareth Bale នឹង Aaron Ramsey
Gareth Bale នឹង Aaron Ramsey

ពិតណាស់ Bale នឹង Ramsey គឺជាមិត្តរួមជាតិតែមួយ ហើយកិច្ចសន្យារបស់ Ramsey នឹងផុតចុងបញ្ចប់នារដូវកាលនេះផងដែរ ខណៈដែរក្លឹបរបស់លោកដូវមិនអើពើនឹងចុះកិច្ចសន្យាថ្មីជាមួយគាត់ទេ។

សម្រាប់ Luka Modric និង Toni Kroos អាចចាកចេញពី Real Madrid នានៅរដូវក្តៅខាងមុខនេះដែរ ដូច្នេះ Ramsey បានក្លាយជាគោលដៅសម្រាប់ក្រុមយក្សអេស្ប៉ាញមួយនេះ ហើយបេហែលជាអាចទិញគាត់នៅខែមករាខាងមុខនេះផង។

ទោះជាយ៉ាងណាក៏ដោយ Real មិនមែនក្លឹបដែរចង់បាន Ramsey តែមួយនោះទេ គឺមានក្លឹបធំៗនៅអឺុរ៉ុបជាច្រើនដូចជា AC Milan, Manchester United និង Manchester City កំពុងតែអន្ទាស់សារចង់បានគាត់ផងដែរ៕

ប្រភពពី៖ teamtalk