Balotelli មិនស្ដាយ Real Madrid ទេបើសិន Barcelona ត្រូវការគាត់

ការផ្លាស់ទៅលេងនៅក្របខ័ណ្ឌ La Liga វាពិតជាមានការចាប់អារម្មណ៍ណាស់សម្រាប់ខ្សែប្រយុទ្ធ Mario Balotelli ដ៏ល្អម្នាក់នេះ ដែលត្រូវបានគេកត់សម្គាល់ថាតើក្រុមណាមួយនៃ Clasico ដែលរូបគេត្រូវទៅលេង។
ទោះបីជាគាត់បានសារភាពថាគាត់មិនមានការស្ទាក់ស្ទើរយ៉ាងណាក៏ដោយ Balotelli បានបញ្ជាក់ថា Real madrid ជាទិសដៅដ៏ល្អរបស់គាត់។
Balotelli “ខ្ញុំចូលចិត្តក្រុម Real Madrid ប៉ុន្តែប្រសិនបើ Barcelona ត្រូវការខ្ញុំ ខ្ញុំនឹងមិនបដិសេដនោះទេ ។”
លោក Balotelli ក៏បានបន្ថែមទៀតថាលោកបានពិចារណាលើការចុះកុងត្រាជាមួយនឹងក្រុម Juventus មុនពេលអនុប្រធានក្រុម AC Milan លោក Adriano Galliani បានបញ្ចុះបញ្ចូលឱ្យរូបលោកមកលេងនៅ Lombardy ក្នុងឆ្នាំ 2013 ។
គាត់បាននិយាយថា “ដំបូងខ្ញុំបាននិយាយជាមួយនឹង Juventus ប៉ុន្តែបន្ទាប់មកខ្ញុំបានសំរេចចិត្តចុះហត្ថលេខាជាមួយនឹងក្រុម AC Milan វិញ។ ខ្ញុំជាអ្នកគាំទ្ររបស់ Rossoneri នឹង លោក Galliani ដែលគាត់បានដឹកនាំនៅទីនោះជាយូរមកហើយ។”
ប្រភពពី ៖ Marca