Balotelli រកបានមួយគ្រាប់ជួយ អ៊ីតាលី ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ក្រោយបាត់មុខពីជម្រើសជាតិ 4ឆ្នាំ
29 May 2018 - 10:44:42 SHARE
ខ្សែប្រយុទ្ធ Mario Balotelli បានរកគ្រាប់បាល់បានមួយគ្រាប់ ខណៈដែលក្រុមរបស់លោក Roberto Mancini បានទទួលជ័យជម្នះដោយផ្ដួល អារ៉ាប៊ីសាអ៊ូឌីត 2-1 ក្នុងជំនួបមិត្តភាពកាលពីយប់មិញនេះ។

ពិតណាស់ អតីតខ្សែប្រយុទ្ធក្រុម Manchester City និងខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool រូបនេះបានបង្ហាញខ្លួនជាមួយជម្រើសជាតិអ៊ីតាលីវិញជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Roberto Mancini ក្រោយពីបាត់មុខពីក្រុមជម្រើសជាតិ 4ឆ្នាំ។
ការប្រកួតនៅកីឡដ្ឋាន AFG Arena ប្រទេសស្វីស Balotelli ជាអ្នកបំប៉ោងសំណាញ់ដំបូងគេ មុនពេល Andrea Belotti ថែមគ្រាប់ទីពីរ ជួយឲ្យអ៊ីតាលីនាំមុខមុន2-0។ ត្បិតតែប៉ះប្រទេសខ្លាំង តែអារ៉ាប៊ីសាអ៊ូឌីតក៏អាចតដៃបានមួយគ្រាប់វិញដែរធ្វើបានដោយកីឡាករ Yahya Al Shehri ផងដែរ៕
ប្រភពពី៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព