photo of Bangkok United
ក្រុមរងជើងឯកលីគកំពូលថៃ Bangkok United បាននាំចូលកីឡាករថ្មី ៣រូប

ក្រុមរងជើងឯកលីគកំពូលថៃ Bangkok United នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨នេះ បាននាំចូលកីឡាករថ្មី ៣រូប សុទ្ធតែជាជើងខ្លាំង មកពីក្លិបធំៗរួមមាន Tristan Do និង Peerapat Notchaiya មកពី Muangthong United រួមទាំង  Anon Amornlerdsak មកពី Buriram United ផងដែរ។

ការនាំចូលកីឡាករថ្មីៗទាំងនេះ ព្រោះ Bangkok United នឹងត្រូវមានភារកិច្ចក្នុងការប្រកួតពានរង្វាន់អន្តរជាតិមួយ គឺវគ្គជម្រុះដំណាក់កាលទីពីរ AFC Champions League 2019 ក៏ដូចជាសម្រាប់ត្រៀមខ្លួនមុនរដូវកាលថ្មីចូលមកដល់ ។

បើតាមព័ត៌មានមិនទាន់ផ្លូវការជាច្រើនបានឱ្យដឹងថា ក្លិបមួយនេះ ក៏កំពុងនឹងចរចារជាមួយកីឡាករមីយ៉ាន់ម៉ា Aung Thu ពីក្លិប Police Tero ដែលមិនទាន់ព្រមព្រៀងលើកុងត្រាថ្មីថែមទៀតផង ៕

photo of Tristan Do
Tristan Do No.7
photo of Peerapat Notchaiya
Peerapat Notchaiya No.31
photo of Anon Amornlerdsak
Anon Amornlerdsak No.27